ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ជាការចូលរួមចំណែក ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា

Narith | ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥

MC.នៅខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំព្រឹត្ដិការណ៍ សម្ដែងសិល្បៈអន្ដរជាតិ សៀមរាបអង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌  អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ ដែលមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប។ 

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ ក្នុងពិធីបើកព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរថា ព្រឹត្តិការណ៍ សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ពោរពេញដោយអត្ថន័យ អត្ថរស និងភាតរភាពដ៏ជ្រាលជ្រៅ ជាលក្ខណៈមហោឡារិក ក្រោមម្លប់សុខសន្តិភាព។ ឯកឧត្តមបន្ត ថាការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌  អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អ នៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ជាពិសេសភ្ញៀវមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និងជំរុញ ចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ។
ឯកឧត្តម រដ្ឋមន្ត្រីបន្ថែមថា៖ ក្រសួងទេសចរណ៍ កំពុងខិតខំធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីបំពេញបន្ថែមចរន្តភ្ញៀវទេសចរនារដូវកាលបៃតង (Green Season) តាមរយៈការទាក់ទាញទីផ្សារទេសចរណ៍មូស្លីម ពីបណ្តាប្រទេសអារ៉ាប់ និងមជ្ឈិមបូព៌ា រួមជាមួយការទាក់ទាញជើងហោះហើរត្រង់ពីបណ្តាប្រទេសដៃគូសំខាន់ៗផ្សេងទៀត។ ការរីកចម្រើននៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន វិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើកតាមរយៈ ការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ, ចំណូល និងចលករជំរុញសកម្មភាព សេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។
ជាមួយគ្នានេះឯកឧត្តមក៏រំពឹងថា នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនទេសចរមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ពិសេស គោលដៅបេតិកភណ្ឌពិភពលោក សៀមរាប-អង្គរ ។
 ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌  អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អនៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និងជំរុញចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។ 
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរនេះ បានសហការគ្នារៀបចំដោយ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្ដសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី ចម្រុះជាតិសាសន៍ មានដូចជា កម្ពុជា , ឥណ្ឌូនេស៊ី , ចិន , ហ្វីលីពីន , ឥណ្ឌា  និងបណ្តាប្រទេសមកពីអឺរ៉ុប ដែលពួកគេបានប្រមូលផ្តុំនូវទស្សនីយភាពជាច្រើនប្រភេទប្លែកៗ រួមមាន, របាំកូរសមុទ្រទឹកដោះ, នឹកស្រុក, របាំក្រមាខ្មែរ, របាំមរតកដូនតា ការប្រគុំឧបករណ៍តន្រ្តី និងចម្រៀង ដែលបង្កប់អត្តន័យ រូបភាព បរិយាកាសដ៏ស្រស់ស្អាតដល់ភ្ញៀវទេសចរ៕