ក្រសួងបរិស្ថាន និងដៃគូបន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» (ភ្នំគូលែន) ខេត្តសៀមរាប

Narith | ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០៣ ២០២៥
នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងមជ្ឈមណ្ឌល BETTER LIVING ក្រោយការសម្របសម្រួលពីមជ្ឈមណ្ឌល JIFPRO (Japan International Forestry Promotion and Cooperation) បានឈានដល់ការចុះហត្ថលេខាលើគម្រោង ស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ 
ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ បានលើកឡើងថាគម្រោងនេះ បានរៀបចំឡើង ចូលរួមចំណែកអនុវត្តយុទ្ធនាការ «ពន្លកបៃតង» មុំទី២ «ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលត្រូវបានដាក់ចេញសំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ក្នុងពិធីចុះកិច្ចព្រមព្រៀងគម្រោងស្តារព្រៃឈើឡើងវិញ ក្នុងឧទ្យានជាតិភ្នំគូលែន លោក Jun Manabe ប្រធាន ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល BETTER LIVING បានបញ្ចាក់ថា មជ្ឈមណ្ឌលគាំទ្រគោលដៅយុទ្ធនាការ «ពន្លកបៃតង» និង បង្ហាញពីស្មារតីយ៉ាងមុតមាំ ក្នុងការគាំទ្រ សកម្មភាពស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងតំបន់ព្រៃរេចរឹលលើផ្ទៃដី ទំហំប្រមាណ ៣០ហិកតា ចាប់ពីឆ្នាំ២០២៥-២០៣០ និងបន្តការថែទាំរហូតដល់ឆ្នាំ ២០៣២។ 
សូមបញ្ចាក់ថា ការស្តារព្រៃឈើឡើងវិញនឹងត្រូវអនុវត្ត ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្រោមការដឹកនាំ គ្រប់គ្រងនិងតម្រង់ទិសផ្នែកបច្ចេកទេស ពីនាយកដ្ឋានជំនាញ សម្របសម្រួលដោយមន្ត្រីឧទ្យានុរក្សរបស់ឧទ្យានជាតិ  ដើម្បីលើកកម្ពស់ ការយល់ដឹងពីវិធាននៃការស្តារព្រៃឈើ ឡើងវិញ បង្កើនការអប់រំពីកិច្ចគាំពារបរិស្ថាន និងសង្គម។ 
គួររំលឹងផងដែរថា ចាប់តាំងឆ្នាំ២០២៣-២០២៤ មជ្ឈមណ្ឌល JIFPRO បានគាំទ្រគម្រោងស្តារព្រៃឈើឡើងវិញ សាកល្បង ដោយដាំឈើចម្រុះចំនួនជាង ៦ ៧៤០ដើម លើផ្ទៃដីព្រៃរេចរឹល ទំហំ ៦ហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន»។ តាមរយៈលទ្ធផលជាវិជ្ជមាននៃការអនុវត្តគម្រោង សាកល្បង (អត្រារស់រហូតដល់ ៧២%) ទើបគម្រោង THE BLUE AND GREEN PROJECT ដំណាក់កាលទី៣ របស់ មជ្ឈមណ្ឌល បានជ្រើសយកប្រទេសកម្ពុជា អនុវត្តគម្រោង ចាប់ពីឆ្នាំ២០២៥ បន្តទៅទៀត៕