វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មីនា ២០២៥
អន្តរជាតិ៖ កាសែត Financial Times បានរាយការណ៍ថា លោក Xi Jinping ប្រធានាធិបតីចិន បានបដិសេធមិនធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល សម្រាប់កិច្ចប្រជុំកំពូលដែល ប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតចិន-សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ តាមប្រភពបានបញ្ជាក់ថា ជំនួសឱ្យមេដឹកនាំប្រទេស លោក Li Qiang នាយករដ្ឋមន្ត្រីចិន នឹងតំណាងឱ្យទីក្រុងប៉េកាំងដើម្បីទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។ គួរបញ្ចាក់ថា កាសែតខាងលើនេះបានកត់សម្គាល់ថាកន្លែងសម្រាប់កិច្ចប្រជុំបែបនេះជាធម្មតាគឺឆ្លាស់គ្នាដោយនាយករដ្ឋមន្ត្រីជាធម្មតានឹងចូលរួមនៅទីក្រុងប្រ៊ុចសែល ខណៈដែលប្រធានាធិបតីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពបានបង្ហាញថា សហភាពអឺរ៉ុបបានរំពឹងថា លោក Xi Jinping នឹងចូលរួមនៅក្នុងកិច្ចប្រជុំមួយនេះ៕