វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មីនា ២០២៥
អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានកងទ័ពបានរាយការណ៍ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានកម្ទេចក្រុមសកម្មប្រយុទ្ធចំនួនប្រាំមួយនាក់នៃក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីន ហាម៉ាស និងក្រុមជីហាតអ៊ីស្លាម ដែលកំពុងប្រតិបត្តិការនៅតំបន់ភាគខាងជើងហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ របាយការណ៍នេះបានបន្តថា "កាលពីថ្ងៃសៅរ៍ កងកម្លាំងអាកាសអ៊ីស្រាអែលបានវាយប្រហារភេរវករនៅក្នុងតំបន់ភាគខាងជើងហ្គាហ្សា ស្ទ្រីប។ ភេរវករដែលត្រូវបានវាយ ប្រហារកំពុងប្រតិបត្តិការដ្រូនដែល ត្រូវបានរចនាឡើងដើម្បីវាយប្រហារភេរវកម្មប្រឆាំងនឹងកងទ័ព IDF ដែលប្រតិបត្តិការនៅក្នុងតំបន់ ហ្គាហ្សា"។ គួរបញ្ជាក់ថា សេវា សារព័ត៌មាន បានបន្ថែមថា "ផ្អែកតាមការស៊ើបអង្កេតលើសកម្មភាពភេរវជននៅក្នុងតំបន់នោះគឺអាចកំណត់បានថា ដ្រូន ត្រូវបានអង្គការភេរវជនជីហាត អ៊ីស្លាម ប្រើប្រាស់ជាប្រចាំ"៕