រដ្ឋបាលខេត្តសៀមរាបបើកយុទ្ធនាការគ្រប់គ្រាន់ ក្រោមពាក្យស្លោក «ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់»

Narith | ថ្ងៃទី 25 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
MC. កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ បានបើកយុទ្ធនាការ “គ្រប់គ្រាន់” ដើម្បីកុមារកម្ពុជាទទួលបានជីវជាតិគ្រប់គ្រាន់អាហារគ្រប់គ្រាន់ឆ្នាំ២០២៥ និងផ្សព្វផ្សាយពីផលិតផលកែច្នៃ និងផលិតផលកសិកម្មក្នុងស្រុក នៅខេត្តសៀមរាប។ កម្មវិធីនេះក៏មានការដើរដង្ហែក្បួនផ្សព្វផ្សាយអំពីយុទ្ធនាការគ្រប់គ្រាន់ នៅតាមដងផ្លូវក្នុងក្រុងសៀមរាប ក្រោមវត្តមានចូលរួមពី ឯកឧត្តម ភឹង ចិន្តារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងខេត្ត រួមនឹងនាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ លោក លោកស្រី តំណាងមន្ទីរអង្គភាព សិស្សានុសិស្សចំនួនប្រមាណ៥០០នាក់។

លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ  ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា យុទ្ធនាការគ្រប់គ្រាន់ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងដំណើររួមរបស់យើង ឆ្ពោះទៅរកមនុស្សជំនាន់ក្រោយ ដែលមានសុខភាពល្អ និងមានអាហាររូបត្ថមគ្រប់គ្រាន់នៅកម្ពុជា។ លោកថា បន្ទាប់ពីសម្ពោធយុទ្ធនាការគ្រប់គ្រាន់ ជាមួយក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២៤ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូ យើងជួបជុំគ្នានៅទីនេះ ដើម្បីចាប់ផ្តើមយុទ្ធនាការគ្រប់គ្រាន់ ក្រោមពាក្យស្លោក «ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់»។  
លោកបានបន្តទៀតថា កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងវិស័យសុខភាពមាតា កុមារ និងអាហារូបត្ថម ដែលយើងទាំងអស់គ្នាចូលរួមសាទរ។ ខណៈលទ្ធភាពនៃការទទួលបានអាហារ ដែលមានសុខភាព និងអាហារមានអាហារូបត្ថមគ្រប់គ្រាន់កំពុងមានភាពប្រសើរឡើង ប៉ុន្តែរបបអាហារបច្ចុប្បន្ននៅតែមិនទាន់អាចឆ្លើយតបនិងបញ្ហាកង្វះអាហាររូបត្ថម និងការកើនឡើងនៃជំងឺឆ្លងនៅឡើយទេ។ តាមរយៈរបាយការណ៍បង្ហាញថា បាយ និងស្ករ បានគ្រប់ដណ្តប់ជិត ៨០% នៃបរិមាណកាឡូរី ដែលធ្វើឲ្យរបបអាហារខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ប្រហែល ៤២% នៃកុមារ អាយុ ៦-២៣ខែ ទទួលបានរបបអាហារដែលអាចទទួលយកបានតិចតួចបំផុត។ 
លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថ្លែងអំណរគុណអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា និងដៃគូនានា ដែលបានសហការជាមួយរដ្ឋបាលខេត្ត ដើម្បីរៀបចំយុទ្ធនាការគ្រប់គ្រាន់ ដើម្បីជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់នៅខេត្តសៀមរាប។ លោកថា បើទោះបីមានការវិវឌ្ឍគួរឱ្យកត់សម្គាល់នៅកម្ពុជា ទៅលើវិស័យសុខភាព និងអាហាររូបត្ថមក៏ដោយ ប៉ុន្តែបញ្ហាក្រិសក្រិន និងស្គមស្គាំងរបស់កុមារនៅតែជាក្តីកង្វល់។ ដើម្បីឆ្លើយតបបញ្ហាទាំងនេះ រាជរដ្ឋបាលកម្ពុជា ក្នុងអណត្តិទី៧នេះ បានខិតខំនិងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
ជាមួយគ្នានេះលោកអភិបាលរងខេត្តសៀមរាប បានអំពាវនាវ និងជំរុញរដ្ឋបាលក្រុងស្រុក អង្គភាពជុំនាញ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តយកចិត្តទុកដាក់ និងអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីរួមគ្នាលុបបំបាត់បញ្ហាកង្វះអាហារូបត្ថមគ្រប់ទម្រង់ សំដៅរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សសង្គម បង្កើនប្រសិទ្ធភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕