រដ្ឋសភាកម្ពុជា និងរដ្ឋសភាម៉ាឡេស៊ី ឯកភាពបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌

Narith | ថ្ងៃទី 25 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៥.០៣.២០២៥
  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តមបណ្ឌិត តាន់ស៊្រី ដាតូ ហ្សូហារី ប៊ីនអាប់ឌុល ( Tan Sri Dato(Dr.) Johari BinAdbul) ប្រធានរដ្ឋសភាម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការជំរុញការបង្កើននូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល ខណៈដែលអាស៊ានជាចំណុចកណ្តាលនៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ពីបណ្តាប្រទេសនៅជុំវិញពិភពលោក។
  ជំនួបពិភាក្សាទ្វេភាគី ធ្វើឡើងនៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២៥ ខែមីនា បន្ទាប់ពីប្រធានរដ្ឋសភាម៉ាឡេស៊ី ដឹកនាំគណៈប្រតិភូរបស់ខ្លួនមកចួលរួម បិទពិធីស្រាយបួស និងពិសាអាហារជាមួយបងប្អូនខ្មែរ-ឥស្លាម នៅកម្ពុជា។
សមភាគីទាំងពីរ បានលើកឡើងនូវកិច្ចសហការគ្នាក្នុងការជំរុញដល់រដ្ឋាភិបាលក្នុងការបង្កើននូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។
សម្តេចប្រធានរដ្ឋសភាកម្ពុជា លើកឡើងថា «អាស៊ានទាំងមូលប្រៀបបានហ្នឹងកូនក្រមុំដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ សម្រាប់ប្រទេសជាដៃគូផ្សេងៗដូចជា សហភាពអឺរ៉ុប អាម៉េរិក និងតំបន់អាស៊ីខាងកើត ជាដើម ខណៈតំបន់អាស៊ានមានប្រជាជនប្រហែល៧០០លាននាក់ ដែលមានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ សម្រាប់ការវិនិយោគជាច្រើន។ តំបន់អាស៊ាន មានឥទ្ធិពល និងអំណាច ក្នុងការចរចាផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាផ្នែកនយោបាយផងដែរ»។
នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នាលើការជំរុញទំនាក់ទំនងសភាវ័យក្មេងនៃប្រទេសទាំងពីរ លើការងារនយោបាយ និងការជំរុញតួនាទីស្នូលរបស់យុវជន តាមរយៈសភាវ័យក្មេង ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេស។
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី លើកឡើងថា កម្ពុជាមានប្រជាជនមានវ័យក្មេងចាប់ពីអាយុពី១៥ដល់៦៤ឆ្នាំ មានប្រមាណ៦៣,៩៣ភាគរយ ដែលនេះបង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងការចាប់យកនូវបច្ចេកវិទ្យាថ្មី សម្រាប់ការងារអាជីព ការធ្វើពាណិជ្ជកម្មនិងការរស់នៅប្រចាំថ្ងៃ ជាដើម៕