សហព័ន្ធប្រដាល់សកលកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រធំៗ ត្រៀមស៊ីហ្គេមនិងព្រឹត្តិការណ៍យុវជនអាស៊ីឆ្នាំ២០២៩

Narith | ថ្ងៃទី 25 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៣ ២០២៥

ភ្នំពេញ ៖ ដោយទទួលបានការប្រមូលផ្ដុំពី ក្រសួងអប់រំ យុវជន និងកីឡា នៅដើមខែមេសា ខាង មុខនេះ លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំការប្រកួតតេស្តសាកល្បងសមត្ថភាព ក្រុមជម្រើសជាតិទាំងឈុតធំ និងតូច សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា តាមរយៈការរៀបចំឱ្យមានការប្រកួតជាប្រចាំ រវាងក្រុមជម្រើសជាតិ និង ក្លិប ។

  លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ការប្រមូលផ្ដុំក្រុមជម្រើសជាតិ ចំនួន ២ប្រភេទ គឺការប្រមូលផ្ដុំក្រុមជម្រើសជាតិឈុតធំ សម្រាប់ត្រៀមស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ ២០២៥ និងការប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល សម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខាងមុខ ។
  លោកប្រធានសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានបន្តថា សហព័ន្ធក៏បានរៀបចំធ្វើតេស្ដ ដើម្បីចម្រាញ់យក កីឡាករ-កីឡាការិនីឆ្នើមៗ ទាំងថ្នាល និងឈុតធំ សម្រាប់ត្រៀមធ្វើការប្រមូលផ្ដុំ នាអំឡុងខែ មេសា ខាងមុខ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ទាំងកម្រិតយុវជនថ្នាល និងក្រុមធំ ពិសេសគឺការសម្រួចទិសដៅឆ្ពោះទៅព្រឹត្តិការណ៍ធំៗទាំងពីរ។ ជាមួយគ្នានោះដែរ សហព័ន្ធក៏នឹងប្រើនូវយុទ្ធសាស្ដ្រថ្មី ដើម្បីធានាការអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ ក្នុងការប្រមូលផ្ដុំនេះផងដែរ។
លោក ប្រធានសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានបន្តទៀតថា ការប្រមូលផ្ដុំហ្វឹកហាត់ឆ្នាំនេះ ជាយុទ្ធសាស្ដ្ររបស់សហព័ន្ធ គឺមានភាពប្លែក ដោយសារសហព័ន្ធគ្រោងសហការជាមួយបណ្ដាក្លិបប្រដាល់សកលនៅរាជធានីភ្នំពេញ ដើម្បីរៀបចំការប្រកួត លក្ខណៈបោះជំរំប្រកួតហ្វឹកហាត់រៀងរាល់ ២សប្ដាហ៍ម្ដង ដែលយើងនឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមីនា តទៅ ។ នេះជាយុទ្ធសាស្ដ្រ ថ្មី ដើម្បីពង្រឹងបច្ចេកទេស ក៏ដូចជាផ្ដល់ឱកាសបន្ថែមដល់ កីឡាករធ្វើការប្រកួតឱ្យបានញឹកញាប់ ដើម្បីដកស្រង់បច្ចេកទេស ។
លោក ប្រធានសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានបន្ថែមថា គម្រោងនេះ សហព័ន្ធក៏មានផែនការរៀបចំការប្រកួតឱ្យបាន ១ខែម្ដង សម្រាប់ថ្នាលផងដែរ រវាងថ្នាលជម្រើសជាតិ និងថ្នាលតាមបណ្ដាក្លិប ក្នុងន័យពង្រឹងសមត្ថភាព និងបច្ចេកទេសពួកគេត្រៀមកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដូចគ្នា៕