គ.ជ.ប ៖ បេក្ខជនចំនួន៥៥៥នាក់ បានប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លីដើម្បីបម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

Narith | ថ្ងៃទី 25 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៥ ០៣ ២០២៥

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា បេក្ខជនចំនួន៥៥៥នាក់ បានប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លីដើម្បីបម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។

ការឲ្យដឹងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គ.ជ.ប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងសម្រេចលើឯកសារបោះពុម្ពផ្សាយ សម្រាប់ផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងលទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥។ 

ផ្អែកតាមរបាយការណ៍របស់ប្រធានអនុគណៈកម្មការកណ្តាលរៀបចំការប្រឡង បានមានប្រសាសន៍ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥សរុបទូទាំងប្រទេសមានចំនួន៧៧៧នាក់ តាមមុខតំណែងដូចជា៖
១. គ្រូបង្ហាត់ទ្រឹស្តី     ចំនួន ២៨៧ នាក់ 
២. គ្រូបង្ហាត់ដែលអាចប្រើកុំព្យូទ័របាន   ចំនួន ២៧៦ នាក់ 
៣. ជំនួយការរដ្ឋបាល     ចំនួន ៣៣ នាក់
៤.  ជំនួយការគណនេយ្យ    ចំនួន ៣៥ នាក់ 
៥.  ជំនួយការប្រតិបត្តិការ    ចំនួន ២ នាក់
៦.   ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម  ចំនួន ២៨ នាក់
៧.   លេខាធិការ      ចំនួន ៤៦ នាក់ 
៨.  ការីកុំព្យូទ័រ     ចំនួន ៥៥ នាក់
៩.  អ្នកបើកបររថយន្ត     ចំនួន ១៥ នាក់។

សូមបញ្ជាក់ថា ក្នុងចំណោមរបៀបវារៈនានា គ.ជ.ប បានសម្រេចលើឯកសារ
បោះពុម្ពផ្សាយ ចំនួន២មុខ សម្រាប់ផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួមមាន៖
សៀវភៅអប់រំសម្រាប់អ្នកចុះឈ្មោះបោះឆ្នោត ស្ទីគ័រ (Sticker) ស្តីពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥៕