ក្នុងឆ្នាំ២០២៤ ការមកដល់របស់ភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ម៉ាឡេស៊ីបានកើនឡើង ១៣០,៩ភាគរយ

Narith | ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ យោងតាមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ការមកដល់របស់ភ្ញៀវទេសចរពីប្រទេសចិនទៅកាន់ប្រទេសម៉ាឡេស៊ីបានកើនឡើងសរុបដល់ទៅ ៣,៧២៥,៨៩៤នាក់ជាមួយនឹងការកើនឡើង ១៣០,៩ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងនេះគឺព្រោះតែការបន្តគោលនយោបាយគ្មានទិដ្ឋាការសម្រាប់ជនជាតិចិនរហូតដល់ខែធ្នូ ឆ្នាំ២០២៦ និងការពង្រឹងការតភ្ជាប់ផ្លូវអាកាសត្រូវបានគេរំពឹងថានឹងពន្លឿនកំណើននេះ។ ដោយផ្អែកលើកំណើនដ៏ចំណេញនេះ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានចាប់ផ្តើមជើងហោះហើរដំបូងរបស់ខ្លួនតភ្ជាប់ទីក្រុង Xi'an នៃខេត្ត Shaanxi ភាគពាយព្យរបស់ប្រទេសចិន ទៅកាន់រដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី។ គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍បាននិយាយថា ទីក្រុង Xi'an ជាមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់មួយនៅភាគពាយព្យនៃប្រទេសចិន ដោយមើលឃើញពីកំណើនប្រជាជនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងចំណោមគ្រួសារវណ្ណៈកណ្តាលដែលមានប្រាក់ចំណូលកើនឡើង៕