ប្រ៊ុយណេប្រារព្ធពិធីបុណ្យហារីរ៉ាយ៉ាជាមួយប្រតិភូបរទេស

Narith | ថ្ងៃទី 02 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០២ មេសា ២០២៥
អន្តរជាតិ៖ ស្តេច ស៊ុលតង់ ហាជី ហាលសាណា បុលគីយ៉ាស (Sultan Haji Hassanal Bolkiah) នៃប្រទេសប្រ៊ុយណេ បានប្រារព្ធពិធីបុណ្យមូស្លីមប្រចាំឆ្នាំ Hari Raya Aidilfitri ដែលត្រូវបានគេស្គាល់ថា ជាពិធីបុណ្យ Eid al-Fitr ជាមួយនឹងបេសកជនបរទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ស្តេចស៊ុលតង់ រួមជាមួយនឹងសមាជិកដទៃទៀតនៃគ្រួសាររាជវង្ស បានស្វាគមន៍គណៈប្រតិភូបរទេសមកពីជាង ២០ប្រទេសនៅ Istana Nurul Iman ដែលជាព្រះបរមរាជវាំងនៃប្រទេសប្រ៊ុយណេ។ ក្រៅពីមន្ត្រីការទូតបរទេស រដ្ឋមន្ត្រីខុទ្ទកាល័យប្រ៊ុយណេ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងភ្ញៀវដែលបានអញ្ជើញផ្សេងទៀតក៏បានចូលរួមក្នុងថ្ងៃដំបូងនៃពិធីបុណ្យ Hari Raya នៅវិមានផងដែរ។ Hari Raya គឺជាពិធីបុណ្យប្រពៃណីរបស់ប្រទេសប្រ៊ុយណេ ដែលនៅចុងបញ្ចប់នៃខែតមអាហាររបស់ប្រជាជនមូស្លីម។ គួរបញ្ជាក់ថា ស្តេចស៊ុលតង់បានប្រារព្ធពិធីបុណ្យ Hari Raya ជាមួយនឹងថ្ងៃឈប់សម្រាកជាតិរយៈពេល ៣ថ្ងៃដែលចាប់ផ្តើមកាលពីថ្ងៃចន្ទ។ រាជវាំង Istana Nurul Iman បានបើកទ្វាររបស់ខ្លួនរយៈពេលពីរថ្ងៃចាប់ពីថ្ងៃអង្គារ ដោយអនុញ្ញាតឱ្យសាធារណជនអាចជួប និងផ្ញើសារសួរសុខទុក្ខដល់ស្តេចស៊ុលតង់ និងសមាជិកដទៃទៀតនៃគ្រួសាររាជវង្សក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យនេះ៕