វិទ្យាល័យព្រះមុនីវង្សរៀបចំកម្មវិធីតាំងពិព័រណ៍ស្នាដៃសិស្ស ឆ្នាំសិក្សា២០២៤-២០២៥

Narith | ថ្ងៃទី 03 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ នៅ សុខរ័ត្នមន្ទីរព័ត៌មានខេត្តបាត់ដំបង

   វិទ្យាល័យព្រះមុនីវង្ស បានរៀបចំកម្មវិធីតាំងពិព័រណ៍ស្នាដៃសិស្ស ឆ្នាំសិក្សា២០២៤-២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ពេលខាងមុខ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកស្រី មាស ភីរុណ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង លោកអភិបាលរងក្រុងបាត់ដំបង គណៈកម្មការគ្រប់គ្រងវិទ្យាល័យ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
   លោក អេង ភីរុណ នាយកវិទ្យាល័យព្រះមុនីវង្សបានរាយការណ៍ដោយសង្ខេបនូវឧត្តមានុវត្តន៍ របស់វិទ្យាល័យសម្រេចបាននាពេលកន្លងមកដោយបញ្ជាក់ថា វិទ្យាល័យមួយនេះមិនខុសពីវិទ្យាល័យដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ គឺបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ប្រកបដោយគុណភាពសមត្ថភាព ឱ្យក្លាយទៅជាពលរដ្ឋល្អសម្រាប់គ្រួសារ សង្គមជាតិទាំងមូល ស្របទៅនឹងចក្ខុវិស័យ វិទ្យាល័យព្រះមុនីវង្សជាមជ្ឈមណ្ឌលគ្រូឆ្នើម សិស្សពូកែ ហើយចាប់ពីមានកំណែទម្រង់វិស័យអប់រំពីឆ្នាំ២០២៤មក ដល់បច្ចុប្បន្នវិទ្យាល័យ ផលិតបានសិស្សនិទ្ទេស A សរុបចំនួន១៣៧នាក់ ស្រី៦៦ នាក់ ក្នុងនោះដែរ ក្រោមការវាយ តម្លៃក្របខ័ណ្ឌថ្នាក់ជាតិ ពីក្រសួងអប់រំយុវជន និងកីឡា ទទួលបានពានរង្វាន់នាយកល្អ ក្នុងឆ្នាំ២០១៤-២០១៥ បណ្ណសរសើរគ្រូល្អ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ពានរង្វាន់ចំណាត់ថ្នាក់លេខ២ ផ្នែកស្មូតកំណាព្យក្នុងឆ្នាំសិក្សា២០២១-២០២២ ទង់ជ័យលាភីចំណាត់ថ្នាក់លេខ១ចំនួន៤នាក់ ទង់ជ័យលាភីសិស្សនិទ្ទេសA ចំនួន១ ចំនួនពានដែលទទួលបានសរុបចំនួន៣៨ ក្នុងនោះមាន នាយកសាលាល្អ១, សាលាស្តង់ដាគំរូ១, សិស្សនិទ្ទេសA ៣, ផ្នែកកីឡា៣២ និងជជែកដេញដោលអំពីបរិស្ថាន១។
លោកស្រី មាស ភីរុណបានមានប្រសាសន៍បើកកម្មវិធីតាំងពិព័រណ៍ស្នាដៃសិស្សដោយកោតសរសើរ ចំពោះគណៈកម្មការគ្រប់គ្រងវិទ្យាល័យ លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលនូវធនធានមនុស្សជាច្រើនប្រកបដោយគុណភាពសមត្ថភាព សម្រាប់សង្គមជាតិទាំងមូល ជាក់ ស្តែង ការរៀបចំពិធីតាំងពិព័រណ៍ គឺបានបង្ហាញនូវស្នាដៃ របស់សិស្សានុ សិស្ស ដែលសិក្សានាពេលកន្លងមក យកមកដាក់តាំងបង្ហាញ ក្នុងការចែករំលែកនូវចំណេះដឹង ក៏ដូចជាការលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានមកនាពេលខាងមុខ ហើយការតាំងពិព័រណ៍នេះ មានផលប្រយោជន៍ច្រើនទី១សប្បាយ កាលណាសប្បាយហើយមានភាពថ្លៃថ្នូរ ធ្វើឱ្យយើងកើនអាយុ ធ្វើឱ្យយើងមានបំណិនជីវិត នៅក្នុងការរៀបចំសព្វបែប យ៉ាង តាំងពីការរៀបចំ តាំងពីការតុបតែងពិសេសស្នាដៃ ក៏ដូចជាគំនិតច្នៃប្រឌិត ក្នុងការធ្វើម្ហូបចំណីអាហារ ជាបំណិន សម្រាប់អនុវត្តផ្ទាល់ជីវិតរស់នៅប្រចាំថ្ងៃផងដែរ៕