ចិន ប្ដេជ្ញាបាត់វិធានការតបតវិញ បន្ទាប់ពីលោក Trump បង្ហាញពីការដំឡើងពន្ធសកលថ្មី

Narith | ថ្ងៃទី 03 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៣ មេសា ២០២៥

អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍នេះប្រទេសចិនបាននិយាយថា ខ្លួន "ប្រឆាំងយ៉ាងម៉ឺងម៉ាត់" ចំពោះការដំឡើងពន្ធសកលថ្មីរបស់សហរដ្ឋអាម៉េរិកលើការនាំចេញរបស់ខ្លួន ហើយបានប្តេជ្ញាថានឹងចាត់វិធានការតបតដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ លោក Donald Trump ប្រធានាធិបតីអាម៉េរិកបានប្រកាសដំឡើងពន្ធមូលដ្ឋាន ១០ ភាគរយលើការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាម៉េរិក និងពន្ធខ្ពស់លើប្រទេសជាច្រើនផ្សេងទៀត រួមទាំងដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។ ការនាំចូលរបស់ចិននឹងរងការប៉ះពាល់ជាមួយនឹងពន្ធ ៣៤ភាគរយ លើសពីការយកពន្ធ ២០ភាគរយដែលគាត់បានដាក់ពីមុនមកលើប្រទេស ដែលនាំឱ្យពន្ធថ្មីសរុបដល់ ៥៤ភាគរយ។ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាម៉េរិកមិនត្រូវបានគេទុកចោលទេ រួមទាំងសហភាពអឺរ៉ុប ដែលប្រឈមនឹងពន្ធ ២០ភាគរយ។ សេដ្ឋវិទូនៅអង្គភាពស៊ើបការណ៍សេដ្ឋកិច្ចបាននិយាយថា  "ដំបូងឡើយយើងរំពឹងថាពន្ធលើប្រទេសចិននឹងឈានដល់កម្រិតនេះគឺនៅឆ្នាំ២០២៧ ប៉ុន្តែពេលនេះគឺវាបានកើតឡើងទៅហើយ។ ដោយសារភាពមិនអាចទាយទុកជាមុនបាននៃគោលនយោបាយពាណិជ្ជកម្មរបស់លោក Trump គឺវានៅតែមានឱកាសសម្រាប់ការកើនឡើងបន្ថែមទៀត"៕