រដ្ឋកំណត់យកវិធានការ៣ប្រភេទ សម្រាប់ជំរុញការវិនិយោគនៅខេត្តភូមិភាគឦសាន

Narith | ថ្ងៃទី 09 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៩ ៤ ២០២៥
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានកំណត់យកវិធានការ៣ប្រភេទ សម្រាប់ជំរុញការវិនិយោគនៅខេត្តភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលរួមមាន វិធានការផ្នែកពន្ធដារ និងពន្ធគយ ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ និងការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន។

ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសរំលេចដោយសង្ខេប អំពីវិធានការទាំង៣ ប្រភេទ ដើម្បីជំរុញការវិនិយោគនៅខេត្តភូមិភាគឦសានរួមមាន៖ វិធានការទី ១. វិធានការផ្នែកពន្ធដារ និងពន្ធគយ គឺ ការលើកទឹកចិត្តផ្នែកពន្ធដារ និង ពន្ធគយ ត្រូវផ្តល់ជូនដល់គម្រោងវិនិយោគ និង សកម្មភាពធុរកិច្ច ចំនួន ៣ ប្រភេទ រួមមាន៖ ១. គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចជា គ.ល.គ. ក្នុងវិស័យទូទៅ ២.គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ក្នុង វិស័យអាទិភាព និង៣.គម្រោងពង្រីកនៃ គ.ល.គ. ក្នុងឆ្នាំ ២០២៥-២០២៨។ លើសពីនេះទៀត សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្តទាំងបួន ប៉ុន្តែមិនទាន់ត្រូវបានចុះបញ្ជីពន្ធដារ អាចចុះបញ្ជីពន្ធដារតាមនីតិវិធី ដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៥នេះ ដោយទទួលបានការលើកលែងនូវ ការពិន័យទោសទណ្ឌ បំណុល ពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក។ ក្រោយពីត្រូវបានចុះបញ្ជីពន្ធដាររួចរាល់ សកម្មភាពធុរកិច្ចទាំងនេះ អាចស្នើសុំការលើកទឹកចិត្ត តាមរយៈការចុះបញ្ជីជា គ.ល.គ. ក្នុងឆ្នាំ២០២៥ នេះ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំពោះវិធានការទី២.ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ គឺរាជរដ្ឋាភិបាល នឹងដាក់ចេញនូវ កម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ ដោយផ្តោតជាពិសេស លើ សហគ្រាសធុនតូច និងមធ្យម សហគមន៍កសិកម្មទំនើប និង សហគមន៍ទេសចរណ៍ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME Bank) ដើម្បីផ្តល់ឥណទាន ដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ស្របតាមអាទិភាព ដែលត្រូវបានកំណត់ ក្នុងគោលដៅ ចំនួន៣ រួមមាន៖ ១.គាំទ្រដល់ដំណើរការវិនិយោគឬ ការពង្រីកអាជីវកម្ម ២.គាំទ្រដល់សកម្មភាពប្រមូលទិញ ឬស្តុកទុកកសិផល និង ៣. ជំរុញអាជីវកម្មកែច្នៃ និង/ឬ វេចខ្ចប់ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះវិធានការទី ៣.ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន គឺ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការសំដៅចូលរួមកាត់បន្ថយថ្លៃដើម ផលិតកម្ម និងលើកកម្ពស់ផលិតភាពផលិតកម្ម រួមមាន៖ ១. ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ, លិខិតអនុញ្ញាតនានា ព្រមទាំង ការចុះបញ្ជីជាគ.ល.គ. ២.ការសម្រួលនីតិវិធី បែបបទ និងការអនុញ្ញាតផ្សេងៗ ដែលបម្រើដល់ការអនុវត្ត ឬ ការពង្រីកគម្រោង ៣.ការពង្រឹង យន្តការឬនីតិវិធីដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលជាបន្ទុកបន្ថែមរបស់វិនិយោគិន ក្នុងការចុះបញ្ជី និងដំណើរការអាជីវកម្ម និង៤.វិធានការផ្សេងទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តវិធានការលើកទឹកចិត្តនៃ «កម្មវិធីពិសេស» នេះ រាជរដ្ឋាភិបាល ក៏បានបង្កើត ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ក្រោមឆ័ត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាក្រុមការងារដែលទទួលបន្ទុកអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ «កម្មវិធីពិសេស»នេះ និងដើរតួជា «ច្រកចេញចូលតែមួយ» ក្នុងការពិនិត្យការវាយតម្លៃ និង ការអនុម័តគម្រោង ការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានាជាកញ្ចប់ ទៅលើគម្រោងវិនិយោគ ក្រោមវិសាលភាពនៃ «កម្មវិធី ពិសេស»នេះ៕