វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យអន្តោប្រវេសន៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ អ្នកដំណើរបរទេសជាង ១៤,៧ លាននាក់បានទៅទស្សនាប្រទេសហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការិយាល័យបានកត់ត្រាការមកដល់ភ្ញៀវអន្តរជាតិសរុបចំនួន ១៤,៧៣៣,៥៩៧នាក់ ដែលជិតនឹងតួលេខមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានចំនួន ១៧,០៨៥,០៩៧នាក់ ក្នុងឆ្នាំ២០១៩។ កូរ៉េខាងត្បូង គឺជាប្រភពកំពូលនៃការមកដល់នៃភ្ញៀវបរទេសដែលមានចំនួន ១,៧៦១,២៨១នាក់ បន្ទាប់មកគឺសហរដ្ឋអាម៉េរិក ដែលមានចំនួន ១,៣២៥,៦៨៤នាក់ និងប្រទេសចិនមានចំនួន ៥០០,០៨២នាក់។ គួរបញ្ជាក់ថា បើតាមការិយាល័យបាននិយាយថា ការមកដល់របស់ភ្ញៀវអន្តរជាតិពីប្រទេសឥណ្ឌា និងសិង្ហបុរីបានបង្ហាញពីសក្តានុពលដ៏សំខាន់សម្រាប់កំណើនបន្ថែមទៀត៕