ប្រទេសថៃ កែប្រែយុទ្ធសាស្ត្រទេសចរណ៍ក្រោយមានគ្រោះរញ្ជួយដី

Narith | ថ្ងៃទី 07 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ក្រសួងទេសចរណ៍ និងកីឡាថៃ គ្រោងនឹងកែសម្រួលយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆមាសទីពីរនៃឆ្នាំនេះ ដើម្បីដោះស្រាយទីផ្សារដែលកំពុងធ្លាក់ចុះ និងទំនុកចិត្តទន់ខ្សោយបន្ទាប់ពីការរញ្ជួយដីនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបានមានប្រសាសន៍ថា ក្រុមគ្រប់គ្រងហានិភ័យ និងវិបត្តិទេសចរណ៍នឹងត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ឧស្សាហកម្មនេះ ដោយមានតំណាងមកពីអង្គការនានាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍ ដូចជាក្រសួងមហាផ្ទៃ និងអាជ្ញាធរផ្លូវថ្នល់ជាដើម។ លោកបានបន្តថា ដោយផ្អែកលើមតិយោបល់ដំបូងពីវិស័យឯកជន ក្រសួងទេសចរណ៍ និងកីឡា គ្រោងនឹងសហការជាមួយរដ្ឋបាលក្រុងបាងកក (BMA) ដើម្បីចេញវិញ្ញាបនបត្រសម្រាប់សណ្ឋាគារដែលបានឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពបន្ទាប់ពីការរញ្ជួយដី។ ក្រសួងនឹងផ្តោតលើការទំនាក់ទំនងដើម្បីធានាថាប្រទេសថៃមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។ ដោយសារការប្រារព្ធពិធីបុណ្យសង្ក្រាន្តនាពេលខាងមុខនេះ សកម្មភាពទាំងអស់ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ ក្រសួងបានស្នើឱ្យនគរបាលទេសចរណ៍សហការជាមួយនគរបាលខេត្ត ដើម្បីធានាសុវត្ថិភាពទេសចរណ៍ក្នុងតំបន់សំខាន់ៗ។ គួរបញ្ជាក់ថា តំណាងមកពីសមាគមអាកាសចរណ៍ថៃបាននិយាយថា ការកក់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងអំឡុងពេលពីរថ្ងៃបន្ទាប់ពីការរញ្ជួយដីបានធ្លាក់ចុះពី ៤០-៦០%៕