ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣,១៤៥ នាក់

Narith | ថ្ងៃទី 04 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៤ មេសា ២០២៥
អន្តរជាតិ៖ វិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៩ រ៉ិចទ័រនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣,១៤៥ នាក់ ដោយមនុស្សចំនួន ៤,៥៨៩ នាក់បានរងរបួស និង ២២១ នាក់កំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា គឺនៅជិតទីក្រុងម៉ាន់ដាឡាយ ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា។ វាបានបំផ្លាញអគារអស់រាប់ពាន់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អស់ជាច្រើន។ គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោកបាននិយាយថា តាមការវាយតម្លៃដំបូងរបស់ខ្លួន មន្ទីរពេទ្យចំនួនបួន និងមណ្ឌលសុខភាពមួយត្រូវបានបំផ្លាញទាំងស្រុង ខណៈដែលមន្ទីរពេទ្យចំនួន ៣២ និងមណ្ឌលសុខភាពចំនួន ១៨ ផ្សេងទៀតបានរងការខូចខាតដោយផ្នែក៕