រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ៖ វិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់៨,៥ភាគរយ

Narith | ថ្ងៃទី 08 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨ ០៤ ២០២៥
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើងក្នុងរង្វង់៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤ គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ក្នុងនោះវិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់ ៨,៥ភាគរយ។
ការថ្លែងនេះ ធ្វើឡើងកាលពីថ្ងៃទី៧ ខែមេសា នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានរំលេចពីតួនាទីដ៏សំខាន់របស់វិស័យមួយនេះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។
ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមចំពោះសន្ទុះកំណើននេះ ដោយលើកឡើងថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមាន៩៨ភាគរយ នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ ដោយផ្តល់ការងារប្រមាណ៧០ភាគរយ នៃកំលាំងពលកម្ម ហើយរួមចំណែក ៥៨ភាគេយ នៃផលិតផលក្នុងស្រុកសរុប។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូច្នេះថា “សហគ្រាសទាំងនេះ បានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ហើយកំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរក្នុងដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច-សង្គម។” ឯកឧត្តម បានជំរុញលើកទឹកចិត្តឱ្យបន្តពង្រឹង និងពង្រីកសកម្មភាពប្រកបដោយគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍអាជីវកម្មឱ្យកាន់តែរីកចម្រើន មាននិរន្តរភាព ស្ថិរភាព ប្រកបដោយបរិយាបន្ន សម្រាប់ជាឧត្តមប្រយោជន៍របស់សម្ព័ន្ធផង និងរបស់សមាជិកនីមួយៗផង។ ពិសេស ចូលរួមពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជារួមនៅកម្ពុជា។

សូមបញ្ជាក់ថា មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏មានការតាំងពិពណ៌ផលិតផលក្នុងស្រុក និងពិធីបំពាក់មេដាយសម្រាប់សមាជិករបស់សហព័ន្ធផងដែរ៕