សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាជឿជាក់ថា ការគាំទ្រពីភាគីចិននឹងធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ សម្រេចតាមកាលកំណត់

Narith | ថ្ងៃទី 22 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែង នៅថ្ងៃអង្គារនេះថា ជំនួយរបស់ចិន ក្នុងដំណើរទស្សនកិច្ច ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិន នឹងធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីក ជាប្រវត្តិសាស្ត្ររបស់កម្ពុជា សម្រេចតាមកាលកំណត់។
ថ្លែងក្នុងពិធីបើកសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Xi Jinping មកកាន់កម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅលើទំនាក់ទំនងប្រទេសទាំងពីរ ហើយជាពិសេសគឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់។
 «ក្រោយចូលឆ្នាំយើងក៏បានទទួលមិត្តរបស់យើងដែលមកទស្សនកិច្ចនៅកម្ពុជា គឺឯកឧត្តមប្រធានាធិបតីស៊ីជីនភីង ហើយដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ផ្នែកសេដ្ឋកិច្ចប្រទេសទាំងពីរ ជាសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ។ ជាពិសេសអ្វីដែលយើងត្រូវមើលឃើញ គឺនៅត្រង់ថា ល្បឿននៃការជីកព្រែកជីក នឹងបន្ត ហើយក៏សូមបញ្ជាក់ថា ព្រែកជីកនេះទោះបីជាមាន ឬគ្មានមិត្តចិន ក៏យើងត្រូវតែធ្វើឱ្យបានដែរ ប៉ុន្តែ ជាភ័ព្វសំណាងរបស់យើង ដែលមិត្តចិនបានប្រកាស ក្នុងការផ្តល់ជំនួយ ក៏ដូចជា ឱ្យក្រុមហ៊ុនមកចូលរួម សម្រាប់ដំណើរការព្រែកជីកនេះ ដែលយើងនឹងសម្រេចលើគម្រោងព្រែកជីកនេះ ឱ្យបានតាមល្បឿន ដែលយើងបានកំណត់»។
ឆ្លៀតក្នុងឱកាសបើកសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភានេះដែរ សម្តេចតេជោ ក៏បានអរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលខិតខំរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅទូទាំងប្រទេសបម្រើដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋប្រកបដោយក្តីសប្បាយរីករាយ ក្រោមម្លប់សន្តិភាពផងដែរ៕