ឯកឧត្តម ហេង សុខគង់៖ ក្រសួងឧស្សាហកម្ម កំពុងរៀបចំជាបណ្តុំជាប្រព័ន្ធនៃសហគ្រាស ខ្នាតតូច និងធម្យម ងាយស្រួលដល់ការជួយ SME បន្ថែមទៀត

Narith | ថ្ងៃទី 09 ខែ មេសា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៩ ០៤ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងបាននឹងកំពុងរៀបចំជា SME Classtor ដែលជាបណ្តុំនៃសហគ្រាស ខ្នាតតូច និងធម្យម សំដៅប្រមូលផ្តុំគ្នាជាប្រព័ន្ធ ងាយស្រួលសម្រួលទៅលើ SME ក៏ដូចជាជួយបន្ថែមទៀតកាន់តែច្រើន ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ គប្បីប្រើប្រាស់ថ្នាលទូទាត់ឱ្យបានត្រឹមត្រូវ កាលណាយើងប្រើប្រាស់បានត្រឹមត្រូវនោះ នោះយើងមិនងាយចាញ់បោកនោះទេ។ ក្នុងនោះដើម្បីកាន់តែសុវត្ថិភាព ដល់អ្នកប្រើប្រាស់ពិសេសអាជីវកម្មខ្នាតតូច ក្រសួងឧស្សាហកម្ម បានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅធានាជំរុញនិងលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម ឲ្យកាន់តែអភិវឌ្ឍទៅមុខ។
ឯកឧត្តម អ្នកនាំពាក្យ បានគូសបញ្ជាក់ថា ក្រសួងកំពុងស្ថិតនៅក្នុងការរៀបចំជា SME Classtor ដែលជាបណ្តុំនៃសហគ្រាស ខ្នាតតូច និងធម្យម ។ ក្នុងន័យនេះ ឯកឧត្តម ហេង សុខគង់ ចង់សំដៅថា កាលណាផ្តុំគ្នាជាប្រព័ន្ធច្រើន ងាយស្រួលសម្រួលទៅលើ SME ។ ដូច្នេះ SME Classtor នឹងជួយបន្ថែមទៀតកាន់តែច្រើន ។
"យើងកំពុងប្រមើមើល ទៅលើវិស័យជាអទិភាព វិស័យអទិភាពណា ដើម្បីយើងរុញទៅលើប្រព័ន្ធ SME Classtor នេះ ឱ្យចំគោលដៅតែម្តង ក្រៅពីនឹងដែរ រាជរដ្ឋាភិបាល កំពុងត្រៀមរៀបចំតំបន់កសិឧស្សាហកម្មជាតិ ហៅថា Grow Industry Park ក្នុងគោលដៅជួយទៅលើអាជីវកម្មខ្នាតតូច ជាពិសេសទៅលើវិស័យកសិកម្ម ឱ្យផ្សាភ្ជាប់ជាមួយវិស័យ កសិ-ឧស្សាហកម្ម ជាកសិកម្ម ទៅជាកសិ-ឧស្សាហកម្ម ។ កាលណាជំរុញ ពីកសិកម្មទៅជាកសិ-ឧស្សាហកម្ម បានន័យថា ខ្សែចង្វាក់ផលិតកម្មកាន់តែវែង មិនមែនបានន័យថា គ្រាន់តែផលិតស្រូវហើយ យើងលក់ឱ្យគេទេ ចឹងយើងអាចផលិតស្រូវ យើងកែឆ្នៃជាអង្ករ, អង្កាម យើងកែឆ្នៃទៅជាកន្ទួក កែឆ្នៃទៅជាប្រេង, ចុងអង្ករយើងអាចយកទៅធ្វើនំ ឬធ្វើស្រា ស ជាឧទាហរណ៍ អានឹងធ្វើឱ្យខ្សែចង្វាក់ផលិតកម្មយើងកាន់តែវែង ដែលផ្តល់នូវតម្លៃបន្ថែមកាន់តែខ្ពស់ សម្រាប់អាជីវកររបស់យើង ទាំងអស់នេះជាយន្តការៃការគិតគូ"។
សូមបញ្ជាក់ថា SME គឺជាវិស័យមួយដ៏មានសារៈសំខាន់ ជាខួរឆ្អឹងខ្នងរបស់ជាតិ មិនមែនតែប្រទេសកម្ពុជានោះទេ ប្រទេសណាក៏ដោយ សហគ្រាសធុនតូច និងមធ្យមពិតជាមានសារៈសំខាន់ណាស់ ជាក់ស្ដែងសហរដ្ឋអាមេរិក ផលិតផលក្នុងស្រុកសរុប ៥០ភាគរយបានមកពី SME, ជប៉ុន៥៥ភាគរយ ចំណែកឯប្រទេសចិនមានរហូតដល់៦០ភាគរយឯណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងឧស្សាហកម្ម ជំរុញលើកកម្ពស់ និងអភិវឌ្ឍន៍ SME ដោយបានរៀបចំគោលនយោបាយច្រើនមែនទែន៕

ឯកឧត្តម ហេង សុខគង់៖ ក្រសួងឧស្សាហកម្ម កំពុងរៀបចំជាបណ្តុំជាប្រព័ន្ធនៃសហគ្រាស ខ្នាតតូច និងធម្យម ងាយស្រួលដល់ការជួយ SME បន្ថែមទៀត