ក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ ធ្វើពិធីក្រុងពាលី សុំសេចក្តីសុខ

Narith | ថ្ងៃទី 13 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥

MC.នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា ប្រធានក្រុមការងារទំនាក់ទំនង សាធារណៈ នៃព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងាររៀបចំ ពិធីក្រុងពាលី សុំសេចក្តីសុខ និងបើកមជ្ឈមណ្ឌលព័ត៌មានជាផ្លូវការ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារ និងយុវជនស្ម័គ្រចិត្តក្រុមការងារទំនាក់ទំនងសាធារណៈ សរុបប្រមាណ ៦០នាក់។
ពិធីនេះធ្វើឡើងក្នុងគោលបំណងបួងសួងម្ចាស់ទឹកម្ចាស់ដី ទសបារមី ដើម្បីសុំសេចក្តីសុខ និងជោគជ័យ  សម្រាប់ការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្រ្កាន្តទាំងមូល។ 
សូមជម្រាបជូនថា មជ្ឈមណ្ឌលព័ត៌មានគឺជាកន្លែងក្រុមការងារទំនាក់ទំនងសាធារណៈអនុវត្តការងារ បច្ចេកទេស និងផ្សព្វផ្សាយ ជាពិសេសនោះជាទីតាំងសម្រាប់បងប្អូនអ្នកសារព័ត៌មានមកទទួលការ សាកសួរព័ត៌មាន និងជាទីតាំងដែលពួកគាត់អាចផលិតមាតិកា ខ្លឹមសារផងដែរ។ 
គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាឆ្នាំទី១២ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍នៃការលើកយក នូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំង  ទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត៕