កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»

Narith | ថ្ងៃទី 17 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

 ភ្នំពេញ៖ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយក្រសួងព័ត៌មានកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម ស៊ី ជីនភីង ចូលចិត្ត» ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។

ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តមរដ្ឋមន្ត្រី Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក និងនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធីនេះនៅកម្ពុជា ។

សម្តេចតេជោ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយដោយមើលឃើញថា កម្មវិធី«ប្រយោគបុរាណចិនដែលលោក ស៊ី ជិនពីង ចូលចិត្ត»ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កំពុងចាក់ផ្សាយនៅកម្ពុជា ហើយសម្តេចសង្ឃឹម កម្មវិធីមួយនេះនឹងបំពេញបន្ថែមនូវថាមពលវប្បធម៌ទៅក្នុងការពង្រឹងមិត្តភាពនិងការប្រាស្រ័យទាក់ទងរបស់ភាគីទាំងពីរ ក៏ដូចជាបំផុសគំនិតសម្រាប់ដោះស្រាយបញ្ហាចំណុចក្ដៅដែលពិភពលោកកំពុងប្រឈម ។ សម្ដេចជឿជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងបង្កើតជាស្ពានថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ កម្ពុជានិងចិនក្នុងការពង្រឹងការយល់ដឹងនិងបង្កើនទំនុកចិត្តទៅវិញទៅមកព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង ។

នៅក្នុងឱកាសនោះ លោក Shen Haixiong បានថ្លែងថា ប្រទេសចិននិងកម្ពុជាជាមិត្តដែកថែបដែលតែងតែរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក ចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក។ ស្របជាមួយនឹងកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ"នៃប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍រួមជោគវាសនាចិន-កម្ពុជាបន្ត មានភាពកាន់តែស៊ីជម្រៅ ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា តាមរយៈកម្មវិធី «ប្រយោគបុរាណចិនដែលឯកឧត្តម ស៊ី ជីនភីង ចូលចិត្ត» នេះ យើងអាចបន្តរៀនពីគំនិតអភិវឌ្ឍន៍របស់ប្រទេសចិន និងលើកកម្ពស់ការផ្លាស់ប្តូរផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ ព្រមទាំងកត់ត្រានូវការអនុវត្តជាក់ស្តែងរវាងកម្ពុជានិងចិន ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការរួមគ្នាកសាងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា និងច្រករបៀងត្រីនិងអង្ករ ដើម្បីបង្កើននូវការផ្លាស់ប្តូរវប្បធម៌ក្នុងវិស័យជាច្រើនរវាងប្រទេសទាំងពីរ សម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ លោកជំទាវ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា ព្រឹត្តការណ៍ផ្សព្វផ្សាយកម្មវិធី “ប្រយោគបុរាណចិនដែលឯកឧត្តមប្រធាន Xi Jinping ចូលចិត្ត” គឺជាភស្តុតាង និងជាផ្លែផ្កានៃការផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៌ដ៏មានសារសំខាន់បំផុតសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា-ចិន។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលឯកឧត្តម ស៊ី ជីនពីង ចូលចិត្ត» គឺជាការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវវប្បធម៌របស់ប្រយោគបុរាណចិន ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណី និងការអប់រំផ្នត់គំនិតទៅកាន់ប្រជាជនយើងទាំងពីរ ។កម្មវិធីនេះជាកម្មវិធីផ្តល់ចំណេះដឹងដែលមានការគ្រាំទ្រពីសំណាក់មហាជន ទាំងនៅកម្ពុជា ចិន និងទូទាំងសាកលលោក។ ឯកឧត្តម សុខ ទូចបានថ្លែងថា រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅជាមួយមជ្ឈដ្ឋាននានារបស់ប្រទេសចិន ដើម្បីផ្តល់ជាវេទិកាផ្លាស់ប្តូរកាន់តែធំទូលាយចំពោះប្រជាជននៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន ឱ្យឡើងដល់កម្រិតខ្ពស់ និងរួមចំណែកចារទំព័រថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែត្រចះត្រចង់ រឹងមាំ មានស្ថិរភាព និងភាពធន់។ តាមរយៈវីដេអូ ឯកឧត្តម Wang Wenbin សង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ នឹងសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ក្នុងការរៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនដ៏សម្បូរបែប ដើម្បីលើកកម្ពស់ការយល់ចិត្តគ្នា និងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង និងរួមចំណែកថ្មីក្នុងការកសាងសហគមន៍រួមវាសនារវាងជោគវាសនារួមចិននិង-កម្ពុជាក្នុងយុគសម័យថ្មី។ សូមបញ្ជាក់ថា កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាខ្មែរ)បានសម្រង់កំណាព្យ និងសុភាសិតបុរាណចិន ដែលដកស្រង់ចេញពីសុន្ទរកថា អត្ថបទ និងកិច្ចសន្ទនាសំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិន ផ្តោតសំខាន់លើប្រធានបទដូចជា សហគមន៍រួមវាសនានៃមនុស្សជាតិ ការការពារបរិស្ថាន ការបន្តវេននិងការច្នៃប្រឌិតវប្បធម៌ ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌ទៅវិញទៅមករវាងអរិយធម៌នានាជាដើម ដកស្រង់និងអធិប្បាយអំពីខ្លឹមសារនៃយុគសម័យថ្មីនិងតម្លៃសកលភាវូបនីយកម្មនៃវប្បធម៌ប្រពៃណីចិន ដែលបង្ហាញពីមូលដ្ឋានវប្បធម៌នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងបង្ហាញយ៉ាងរស់រវើកពីតម្រិះប្រាជ្ញានយោបាយដ៏ឆ្នើម មនោសញ្ចេតនាវប្បធម៌មនុស្សជាតិនិងទស្សនៈប្រវត្តិសាស្ត្រទូទៅនិងទស្សនៈពិភពលោកដ៏ទូលំទូលាយ៕

កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»
កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»
កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»
កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»
កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»
កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»
កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»
កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»
កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»
កម្ពុជា និងចិនសម្ពោធកម្មវិធី « ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»