ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសត្រូវការសសរស្តម្ភប្រាំគឺ សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ និងបរិស្ថាន 

Narith | ថ្ងៃទី 22 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ២២.០៤.២០២៥ 
ភ្នំពេញះ  នៅសាលពិសេស៣ នៃវិមានព្រឹទ្ធសភា កាលពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ព្រឹទ្ធសភា អនុញ្ញាតជូនសាស្រ្តាចារ្យ Hyun-Hoon Lee ប្រធាន THE 4TH WAY INSTITUTE និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យជាតិ Kangwon សាធារណរដ្ឋកូរ៉េ ជួបពិភាក្សាអំពីការអរភិវឌ្ឍសេដ្ឋកិច្ច សង្គ្រាមពាណិជ្ជកម្ម និងសេវាសុខាភិបាល។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានលើកអំពីទស្សនវិស័យ និងគំនិតផ្តួចផ្តើមថ្មីៗរបស់សាធារណរដ្ឋកូរ៉េ ដែលបានធ្វើឱ្យសេដ្ឋកិច្ចកូរ៉េមានការជឿនលឿនយ៉ាងឆាប់រហ័ស ដោយបានថ្លែងថា កម្ពុជា មានឆន្ទៈសិក្សាស្វែងយល់ពីបទពិសោធល្អៗរបស់កូរ៉េ។ 

នៅក្នុងជំនួបនោះឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ព្រឹទ្ធសភា ក៏បានរំលឹកពីទំនាក់ទំនងការទូតរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ដោយការជ្រោមជ្រែង យកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី នាពេលនោះ។  ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូត កម្ពុជា និងកូរ៉េ បានពង្រឹងទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ និងសម្រេចបានទំហំពាណិជ្ជកម្មខ្ពស់បំផុតដល់ជាង១ ពាន់លានដុល្លារអាម៉េរិក កាលឆ្នាំ២០២២ និង៧២៦លានដុល្លារអាម៉េរិក ក្នុងឆ្នាំកន្លងទៅ។
សាស្រ្តាចារ្យ Hyun-Hoon Lee បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា និងបានចូលរួមវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងការទូត រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។ សាស្រ្តាចារ្យ បានកោតសរសើរពីការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា។ 
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងសាស្រ្តាចារ្យ Hyun-Hoon Lee បានពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើមថ្មីៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាម៉េរិកជាមួយប្រទេសផ្សេងៗ និងសេវាសុខាភិបាលនៅកម្ពុជា។ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យ បានចែករំលែកបទពិសោធនពីប្រទេសកូរ៉េ និងលើកគំនិតផ្តួចផ្តើមថ្មី ក្នុងការអភិវឌ្ឍ ដោយសង្កត់ធ្ងន់លើសសរស្តម្ភចំនួនបីគឺ សេដ្ឋកិច្ច សង្គម និងនិរន្តរភាពបរិស្ថាន។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានជម្រាបជូនភ្ញៀវវិញថា ដើម្បីធ្វើឱ្យការអភិវឌ្ឍប្រទេស មានភាពធន់ និងប្រកបដោយបរិយាបន្ន គេគួរយកចិត្តទុកដាក់លើសសរស្តម្ភប្រាំគឺ ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច សុខុមាលភាពសង្គម វប្បធម៌ និងចីរភាពបរិស្ថាន។ ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យអ្នកជំនាញនៃប្រទេសទាំងពីរ សិក្សារួមគ្នា ស្វែងរកវិធីសាស្រ្ត ដើម្បីជួយកុំឱ្យកម្ពុជាជាប់ក្នុងអន្ទាក់ប្រទេសមានចំណូលមធ្យម និងសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕