លោក វ្លាឌីមៀ ពូទីន និយាយថា លោកបើកចំហក្នុងការដឹកនាំកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន

Narith | ថ្ងៃទី 22 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២២ មេសា ២០២៥

អន្តរជាតិ៖ វិមានក្រឹមឡាំងបាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីគឺបើកចំហក្នុងការជួបពិភាក្សាទ្វេភាគីជាមួយអ៊ុយក្រែន ដើម្បីជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក គឺមិនដែលមានការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។ លោក ពូទីន បានប្រាប់អ្នកកាសែតទូរទស្សន៍រដ្ឋរុស្ស៊ីបន្ទាប់ពីបានប្រកាសថាទីក្រុងម៉ូស្គូបានបន្តអរិភាពឡើងវិញបន្ទាប់ពី "បទឈប់បាញ់បុណ្យអ៊ីស្ទើរ" រយៈពេលខ្លីថា រុស្ស៊ីបើកទូលាយក្នុងការពិភាក្សាអំពីគំនិតផ្តួចផ្តើមសន្តិភាពណាមួយ។ លោកបានបន្តថា "យើងតែងតែនិយាយអំពីរឿងនេះ យើងមានអាកប្បកិរិយាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមសន្តិភាពណាមួយ ហើយយើងក៏សង្ឃឹមថាអ្នកតំណាងរបស់ទីក្រុងកៀវ នឹងមានអារម្មណ៍បែបនេះដូចគ្នា"។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន កំពុងបង្ហាញឆន្ទៈក្នុងការជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកតំណាងមកពីប្រទេសអ៊ុយក្រែន៕