ហ្វីលីពីន និងអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយកងទ័ពសរុបជាង ១៤,០០០នាក់

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៣ មេសា ២០២៥

អន្តរជាតិ៖ កងទ័ពហ្វីលីពីន និងអាមេរិកសរុបជាង ១៤,០០០នាក់បានចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំចំពោះមុខក្តីកង្វល់ផ្នែកសន្តិសុខនៅក្នុងតំបន់ដែលរួមមានទាំងភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូងផង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ សមយុទ្ធយោធាទ្រង់ទ្រាយធំខាងលើនឹងប្រព្រឹត្តទៅរយៈពេល ៣សប្តាហ៍រហូត ដល់ថ្ងៃទី៩ ខែឧសភា។ អំឡុងពេលនោះនឹងមានការបង្ហាញសមត្ថភាពសព្វាវុធជាច្រើនរបស់អាមេរិក រួមមានទាំងប្រព័ន្ធមីស៊ីលប្រឆាំងនាវា និង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ជាដើម។ មិនតែប៉ុណ្ណោះ ហ្វីលីពីនក៏នឹងធ្វើតេស្តមីស៊ីលទំនើបរបស់ខ្លួនផ្ទាល់ផងដែរក្នុងអំឡុងការហាត់សម បាញ់គ្រាប់ពិតជាមួយអាមេរិក។ សមយុទ្ធយោធានេះមានការចូលរួមពីកងទ័ពអាមេរិកប្រមាណ ៩,០០០នាក់ និងកងទ័ពហ្វីលីពីន៥,០០០នាក់។ ក្រៅពីនេះក៏មានកងទ័ពមួយចំនួនតូច មកពីអូស្រ្តាលី ជប៉ុន ចក្រភពអង់គ្លេស បារាំង និងកាណាដា ហើយមានប្រទេស ១៦ផ្សេងទៀតក៏បានចុះឈ្មោះដើម្បីអង្កេតការណ៍ ផងដែរ។ គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរវាងសម្ព័ន្ធមិត្តទាំងពីរ គឺស្របពេលដែលមានភាពតានតឹងក្នុងតំបន់អាស៊ី ជុំវិញសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង និងនៅក្បែរកោះតៃវ៉ាន់៕