ចិន ជំរុញឱ្យអង់គ្លេស និងសហភាពអឺរ៉ុប ជួយការពារពាណិជ្ជកម្មពហុភាគី

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៣ មេសា ២០២៥

អន្តរជាតិ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានជំរុញឱ្យចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជួយថែរក្សាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ខណៈទីក្រុងប៉េកាំងកំពុងស្វែងរកការគាំទ្រពីបណ្ដាប្រទេសជាដៃគូ ដើម្បីទប់ទល់នឹងវិធានការយកពន្ធគយរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ចិន និងសហរដ្ឋអាម៉េរិក កំពុងជាប់គាំងនៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយការដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ដែលកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មទ្វេភាគី។ ដោយដកស្រង់សម្ដីរបស់លោក វ៉ាង យី នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក David Lammy ក្រសួងការបរទេសចិន បានលើកឡើងថា "សហរដ្ឋអាម៉េរិក បាននិងកំពុងប្រើប្រាស់ពន្ធគយជាអាវុធដើម្បីវាយប្រហារដោយមិនរើសមុខលើបណ្ដាប្រទេសដទៃ ជាមួយការរំលោភបំពានដោយបើកចំហលើច្បាប់របស់ WTO (អង្គការពាណិជ្ជកម្មពិភពលោក) និងកំពុងបំផ្លាញដល់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ប្រទេសដទៃ"។ តាមក្រសួងការបរទេសចិន លោក វ៉ាង យី បានប្រាប់ប្រមុខការទូតអង់គ្លេសដែរថា ចិន និងចក្រភពអង់គ្លេស មានទំនួលខុសត្រូវដើម្បីថែរក្សាការពារសណ្ដាប់ធ្នាប់អន្តរជាតិ ហើយចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយចក្រភពអង់គ្លេស ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី៕