វិទ្យុជាតិកម្ពុជា ឈួន សំអាត ២៥-០៤-២០២៥
ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ចអតីតយុវជននិងយុវនិតិសម្បទា បានអញ្ជើញជាឣធិបតីបើកកិច្ចប្រជុំប្រមូលធាតុចូលសេចក្តីព្រាងសៀវភៅណែនាំនីតិវិធីប្រតិបត្តិ ស្តីពីការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសារក្រីក្រ ងាយរងគ្រោះ និងគ្រួសាររងគ្រោះ នៅខេត្តបាត់ដំបង រយៈពេល២ថ្ងៃគឺថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីបន្ថែមធាតុចូលសំខាន់ៗទៅក្នុងសេចក្តីព្រាងសៀវភៅណែនាំនេះឱ្យកាន់តែមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងបានចុះទស្សនកិច្ច ការឣនុវត្តសាកល្បងទៅដល់ទីតាំងអនុវត្តគម្រោងផ្ទាល់របស់អង្គការទំនុកចិត្តកុមារកម្ពុជា ដោយមានការចូលរួមការគាំទ្រពេញទំហឹងពីអាជ្ញាធរមូលដ្ឋាន និងបានដាក់បញ្ចូលសេវាគាំពារសង្គមក្នុងប្រព័ន្ធសេវាសាធារណ: ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារក្រីក្រងាយរងគ្រោះ និងរងគ្រោះនៅក្នុងសង្កាត់អូរចារ សង្កាត់ស្វាយប៉ោ សង្កាត់រតន: និងសង្កាត់ព្រែកព្រះស្តេច នៅក្រុងបាត់ដំបង៕