នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងហ្វីលីពីនដើម្បីពិភាក្សាពីរឿងពន្ធគយអាម៉េរិក

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ មេសា ២៥

អន្តរជាតិ៖ លោកនាយករដ្ឋមន្ត្រីជប៉ុនត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងហ្វីលីពីននៅសប្តាហ៍ក្រោយ ដើម្បីផ្លាស់ប្តូរទស្សនៈជាមួយមេដឹកនាំ ប្រទេសនានាស្តីពីពន្ធថ្មីរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់លោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើកិច្ចពិភាក្សាកំពូល ដាច់ដោយឡែកជាមួយមេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ។ ការធ្វើទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរយោបល់លើវិធានការពន្ធរបស់រដ្ឋបាលលោក Donald Trump នឹងពិភាក្សាអំពីមធ្យោបាយដែលការយកពន្ធនេះអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ប្រព័ន្ធពាណិជ្ជកម្មសេរី និងការចែករំលែកព័ត៌មានស្តីពីការទាមទារដែលធ្វើឡើងដោយរដ្ឋបាលសហរដ្ឋអាម៉េរិក។ ជាក់ស្តែងលោកនាយករដ្ឋមន្ត្រីជប៉ុនក៏មានបំណងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ និងសារៈសំខាន់សម្រាប់ប្រទេសជប៉ុន និងប្រជាជាតិទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ។ គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីជប៉ុនក៏ចង់រួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយធ្វើទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរ៕