ប្រទេសថៃ បានទម្លាក់ការព្យាករណ៍ចំណូលទេសចរណ៍ក្នុងឆ្នាំ ២០២៥

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃបានបន្ទាបការព្យាករណ៍ប្រាក់ចំណូលពីទេសចរណ៍ឆ្នាំ២០២៥ មកត្រឹម ២ ពាន់ពាន់លានបាត (៩០,៣ ពាន់លានដុល្លារ) ធ្លាក់ចុះពីគោលដៅពីមុនដែលមានចំនួន ៣,៥ ពាន់ពាន់លានបាត ដោយលើកឡើងពី
កត្តាក្នុងស្រុក និងអន្តរជាតិដែលអាចប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងបានណែនាំអាជ្ញាធរទេសចរណ៍ថៃ (TAT) ឱ្យពិនិត្យឡើងវិញនូវផែនការទីផ្សាររបស់ខ្លួនសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៥ ដោយកត្តាមួយចំនួន រួមទាំងការព្រួយបារម្ភអំពីសុវត្ថិភាពទេសចរណ៍ និងការរញ្ជួយដី ក៏ដូចជាឥទ្ធិពលខាងក្រៅ ដូចជាពន្ធគយទៅវិញទៅមករបស់លោកប្រធានាធិបតីអាម៉េរិក Donald Trump ជាដើម។ TAT ត្រូវតែតម្រង់ទិសដៅរបស់ខ្លួនឡើងវិញ ដើម្បីផ្តោតកាន់តែខ្លាំងលើការទាក់ទាញភ្ញៀវទេសចរដែលមានការចំណាយខ្ពស់ ជាពិសេសអ្នកមកពីមជ្ឈិមបូព៌ា ដែលតែងតែធ្វើដំណើរជាលក្ខណៈគ្រួសារសម្រាប់ទេសចរណ៍វេជ្ជសាស្រ្តនៅក្នុងប្រទេសថៃ។ ទីផ្សារគោលដៅដូចជាអារ៉ាប៊ីសាអូឌីត គុយវ៉ែត និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនដែលបច្ចុប្បន្នមិនធ្វើដំណើរទៅសហរដ្ឋអាម៉េរិក គួរតែត្រូវបានលើកទឹកចិត្តយ៉ាងសកម្មឱ្យទៅលេងប្រទេសថៃជំនួសវិញ ជាពិសេសប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ ស៊ុយអែត ចក្រភពអង់គ្លេស ក៏ដូចជាកាណាដា អូស្ត្រាលី និងនូវែលសេឡង់ជាដើម៕