រុស្ស៊ី​ចោទទី​ក្រុង​កៀវ​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​លើ​ជន​ស៊ីវិលនៅទីក្រុង Belgorod

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6532

IMG_6535

 

អន្តរជាតិ៖ កាលពីថ្ងៃសៅរ៍ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនពីបទធ្វើ "ការវាយប្រហារភេរវកម្ម" លើជនស៊ីវិលនៅទីក្រុង Belgorod និងប្រើប្រាស់គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានវាយប្រហារទីក្រុង Belgorod ដោយមីស៊ីល និងគ្រាប់រ៉ុក្កែត ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១ នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស ក្នុងនោះមានកុមារ ១៧ នាក់ផងដែរ។ លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយថា វាគឺជា "ការវាយប្រហារភេរវកម្មដោយរបបទីក្រុង Kyiv ប្រឆាំងនឹងទីក្រុងស៊ីវិល"។ លោកបានបន្តទៀតថា "ដើម្បីបង្កើនចំនួនអ្នកស្លាប់ និងរបួសនៃការវាយប្រហារភេរវកម្ម ពួកគេបានប្រើប្រាស់គ្រាប់បែកចង្កោម"។ "វា​ជា​ការ​វាយ​ប្រហារ​ដោយ​ចេតនា និង​មិន​រើសអើង​ប្រឆាំង​នឹង​គោល​ដៅ​ជន​ស៊ីវិល"។ លោក John Kelly តំណាងសហរដ្ឋអាមេរិកក៏បានបន្ទោសលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីផងដែរ។ លោក​បាន​និយាយ​ថា​ នេះ​ជា​សង្គ្រាម​របស់​ពូទីន វា​ជា​ជម្រើស​របស់​គាត់។ "រុស្ស៊ី​អាច​បញ្ចប់​សង្គ្រាម​នេះ​នៅ​ថ្ងៃ​នេះ យើង​អំពាវនាវ​ឱ្យ​មាន​ការ​ការពារ​ជន​ស៊ីវិល​នៅ​គ្រប់​ភាគី​នៃ​ជម្លោះ​ទាំងអស់"៕

Comments

Related posts