លោក Blinken ព្រមានអំពី "ពេលវេលាដ៏សំខាន់" សម្រាប់អ៊ុយក្រែន ដែលត្រូវការការគាំទ្រពីលោកខាងលិចជាបន្ទាន់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6409-1

IMG_6406-1

IMG_6405-1

អន្តរជាតិ៖ លោក Anthony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា អ៊ុយក្រែន ស្ថិតក្នុង "ពេលវេលាដ៏សំខាន់" នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី ហើយត្រូវការការគាំទ្រពីលោកខាងលិចជាបន្ទាន់បន្ថែមទៀត ដោយសម្តែងការសោក ស្តាយ ចំពោះភាពជាប់គាំងនៅក្នុងសភាអាមេរិកជុំវិញកញ្ចប់ថវិកា យោធារាប់ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Blinken បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងថា "វាពិតជាចាំបាច់ណាស់ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវអ្វីដែលពួកគេត្រូវការដើម្បីការពារខ្លួន ជាពិសេសទាក់ទងនឹងគ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស"។ លោកបានសង្កត់ធ្ងន់ថា "នេះជាហេតុផលមួយទៀតដែលសំណើថវិកាបន្ថែមរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់សភាសហរដ្ឋអាមេរិកត្រូវតែបំពេញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន"។ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា កងទ័ពរបស់លោកនឹងត្រូវដកខ្លួនចេញក្នុង "ជំហានតូចៗ" ប្រសិនបើអ៊ុយក្រែនមិនទទួលបានជំនួយ៕

Comments

Related posts