លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើដំណើរទៅកាន់អ៉ីស្រាអែល នៅថ្ងៃសុក្រសប្ដាហ៍នេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b1-24

b-12

អន្តរជាតិ៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចថ្មីមួយទៅកាន់តំបន់មជ្ឈិមបូព៌ា នៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈអ៉ីស្រាអែលកំពុងបង្កើនការវាយលុកតាមជើងគោកចូលក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា "លោករដ្ឋមន្ត្រី Blinken នឹងធ្វើដំណើរទៅកាន់អ៉ីស្រាអែលនៅថ្ងៃសុក្រនេះ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីរដ្ឋាភិបាល អ៉ីស្រាអែល ហើយនឹងបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនទៀតក្នុងតំបន់"។ គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃក្រោយការវាយប្រហាររបស់ក្រុម ហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា លោក Blinken ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់អ៉ីស្រាអែល ដើម្បីបង្ហាញពីការគាំទ្ររបស់សហរដ្ឋអាមេរិក។ ក្នុងដំណើរទស្សនកិច្ចនៅពេលនោះ លោកក៏បានជួបមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់ផងដែររួមមាន ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប ហើយត្រឡប់ទៅកាន់អ៉ីស្រាអែលវិញ ហើយកាលពីថ្ងៃទី១៨ ខែតុលា លោក Blinken បានអមដំណើរ លោក ចូ បៃដិន ទៅកាន់អ៉ីស្រាអែលសាជាថ្មី៕

Comments

Related posts