លោក Blinken អរគុណរដ្ឋមន្ត្រីជប៉ុន ដែលបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a11-54

a10-55

a12-51

អន្តរជាតិ៖ កាលពីថ្ងៃអង្គារលោក Antony Blinken អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក បាន ពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា ជាមួយសមភាគីជប៉ុន រួមទាំងការបង្កើនជំនួយមនុស្សធម៌ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់លោកស្រី Kamikawa រដ្ឋមន្ត្រីការបរទេសជប៉ុន សម្រាប់ការថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់ លើប្រទេសអ៊ីស្រាអែល និងសម្រាប់ការចូលរួមរំលែកទុក្ខដល់ពលរដ្ឋអាមេរិកដែលបានបាត់បង់ជីវិត"។ លោក Blinken កំពុងមានវត្តមាននៅទីក្រុងតូក្យូដើម្បីចូលរួមកិច្ចប្រជុំ G7 ។ មន្ត្រី និងអ្នកវិភាគបាននិយាយថា ប្រទេសជប៉ុនបានចាត់វិធានការយ៉ាងប្រុងប្រយ័ត្នចំពោះវិបត្តិនេះ ដោយរក្សាជំហររបស់ខ្លួនឱ្យស្រប តាមជំហរគាំទ្រអ៊ីស្រាអែលនៃសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិក៕

Comments

Related posts