លោក Blinken៖ សហរដ្ឋអាមេរិក ដាក់ជូនក្រុមប្រឹក្សាសន្តិសុខ UN នូវដំណោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ ក្នុងតំបន់ហ្កាហ្សា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5003-1

IMG_5005-1

អន្តរជាតិ៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខ UN រួចរាល់ហើយនូវសេចក្ដីព្រាង ដំណោះស្រាយដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ដោះដូរនឹងការដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Blinken ធ្វើការកត់សម្គាល់បែបនេះប្រាប់សារព័ត៌មានអារ៉ាប៊ីសាអូឌីត អំឡុង បំពេញទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បី ពិភាក្សាពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ ថ្លែងនាឱកាសនោះ លោក បានបញ្ជាក់ថា "ជាការពិតណាស់ យើងពិតជាមានដំណោះស្រាយមួយដែលយើងបានដាក់ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួចរាល់ហើយ ដែលអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយភ្ជាប់ទៅនឹងការដោះលែងចំណាប់ខ្មាំង។ យើងសង្ឃឹមថាបណ្ដាប្រទេសភាគច្រើននឹងគាំទ្រដំណោះស្រាយនេះ"។ គួរបញ្ជាក់ថា កន្លងមក សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៉ីស្រាអែលបានប្រើប្រាស់អំណាចវេតូជាច្រើនលើកជំទាស់នឹងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដែលអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ដែល មនុស្សជិត ៣២,០០០ នាក់ហើយត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល៕

Comments

Related posts