នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់អាមេរិកបានមកដល់កំពង់ផែ Busan

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b4-45

b3-47

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងYonhapបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់ទីក្រុងកំពង់ផែ Busan ជាការសម្ញែងសាច់ដុំយោធានៅចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការមកដល់របស់នាវាមុជទឹក USS Missouri ឬ SSN-780 កើតមានឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានរៀបចំកិច្ចប្រជុំ នៃក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរជាលើកទី២ ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រកន្លង ទៅនេះ។ក្រោយកិច្ចប្រជុំនេះ សេចក្ដីថ្លែងការណ៍រួមមួយរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានព្រមាន ថា រាល់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត របស់អាមេរិកគឺជារឿងមិនអាចទទួលយកបាន។ កាលពីដើមសប្ដាហ៍កន្លងទៅមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ក៏បាននិយាយថា កូរ៉េខាងជើងអាចនឹង ធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM នៅក្នុងខែធ្នូនេះ។ គួរបញ្ជាក់ថា ការបញ្ជូននាវាមុជទឹក នុយក្លេអ៊ែររបស់អាមេរិកទៅកូរ៉េខាងត្បូងមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្រោមកិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនដើម្បីពង្រីកការកំញើញប្រឆាំងនឹងកូរ៉េខាងជើង៕

Comments

Related posts