លោក Duterte ប្រធានា ធិបតីហ្វីលីពីនប្តេជ្ញាថានឹងទទួលខុសត្រូវចំពោះជនណាដែលធ្វើឱ្យហួសព្រំដែនក្នុងសង្គ្រាមគ្រឿងញៀន

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

MC. ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោឌូតឺតេ (Rodrigo Duterte) បាននិយាយថា ជនណាដែលត្រូវបានរកឃើញថា បានធ្វើ សកម្មភាពហួសព្រំដែនក្នុងយុទ្ធនាការប្រឆាំងគ្រឿង ញៀនខុសច្បាប់របស់លោកនឹងត្រូវទទួលខុសត្រូវក្រោមច្បាប់ជាតិខណៈដែលកំពុងបដិសេធការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។

 នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reutes ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា។

   លោកឌូតឺតេបានប្រាប់មហា សន្និបាតអង្គការសហប្រជា ជាតិថា លោកបានណែនាំដល់ក្រសួងយុត្តិធម៌និងប៉ូលីសហ្វីលីពីនឱ្យពិនិត្យឡើងវិញនូវការប្រព្រឹត្ដនៃយុទ្ធនាការនេះ ដែលក្នុងនោះជន សង្ស័យជួញដូរនិងអ្នកប្រើប្រាស់គ្រឿងញៀនជាង ៦,១០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីលោកឡើងកាន់តំណែងនៅខែមិថុនាឆ្នាំ ២០១៦ ។ លោកឌូតឺតេបាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់ការជួបជុំប្រចាំឆ្នាំថា “អ្នកដែលត្រូវបានគេរកឃើញថា បានធ្វើសកម្ម ភាពហួសព្រំដែនក្នុងអំឡុង ពេលប្រតិបត្តិការនោះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់របស់យើង”។ លោកឌូតឺតេមិនបាននិយាយអំពីការស៊ើប អង្កេតជាផ្លូវការលើឧក្រិដ្ឋកម្មដែលអាចកើតមានប្រឆាំងមនុស្សជាតិដែលត្រូវបានអនុម័តដោយចៅក្រមពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិកាលពីសប្តាហ៍មុនទេទោះបី ជាលោកហាក់ដូចជាបដិសេធការជ្រៀតជ្រែកពីខាងក្រៅក្នុងបញ្ហាសិទ្ធិមនុស្សក៏ដោយ។

   លោកបានមានប្រសាសន៍ថា “យើងបានបញ្ចប់ចុង ក្រោយជាមួយអង្គការសហ ប្រជាជាតិក្នុងកម្មវិធីរួមរបស់យើងស្តីពីសិទ្ធិមនុស្ស។ នេះគឺជាគំរូមួយសម្រាប់ការចូល រួមក្នុងន័យស្ថាបនារវាងរដ្ឋជាសមាជិកអធិបតេយ្យនិងអង្គការសហប្រជាជាតិ”។ រដ្ឋាភិបាលរបស់លោក Duterte បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងមិនសហការជាមួយ ICC ឬអនុញ្ញាតឱ្យមានការស៊ើប អង្កេតណាមួយចូលក្នុងប្រទេសហ្វីលីពីនឡើយ។ លោកឌូតឺតេនិងមេប៉ូលីស

របស់គាត់បាននិយាយថា ការសម្លាប់នេះគឺដើម្បីការពារខ្លួនហើយរដ្ឋាភិបាលរបស់គាត់បានទទូចថា ICC គ្មានសិទ្ធិជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសនេះទេ៕IMG_20210922_171117_578

Comments

Related posts