ការខាតបង់ក្នុងវិស័យកសិកម្មហ្វីលីពីនដោយសារ El Nino បានឈានដល់ ៣១ លានដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_4987

IMG_4988

អន្តរជាតិ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបាននិយាយថា គ្រោះរាំងស្ងួត El Nino និងគ្រោះរាំងស្ងួតបានបណ្តាលឱ្យមានការខូចខាតជាង ១,៧៥ ពាន់លានប៉េសូ (ប្រហែល ៣១ លានដុល្លារអាមេរិក) ដល់វិស័យកសិកម្មហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ លោក Joey Villarama ជំនួយការលេខាធិការការិយាល័យទំនាក់ទំនងប្រធានាធិបតីបាននិយាយដោយដកស្រង់ទិន្នន័យពីនាយកដ្ឋានកសិកម្មរបស់ប្រទេសហ្វីលីពីនថា ការខាតបង់នៅឆ្នាំនេះដោយសារ El Nino នៅតែមានកម្រិតទាបបើធៀបនឹងឆ្នាំ ២០០៩ នៅពេលដែលការខូចខាតដល់វិស័យកសិកម្មមានចំនួន ១៧ ពាន់លានប៉េសូ (៣០២ លានដុល្លារ)។ លោក Villarama ដែល មាន តួនាទី ជា អ្នក នាំ ពាក្យ ក្រុម ការងារ  El Nino របស់ រដ្ឋាភិបាល បាន និយាយ ថា  តំបន់ចំនួនប្រាំបី នៅទូទាំងប្រជុំកោះ  បាន រង គ្រោះ អាក្រក់ បំផុត ដែល ប៉ះពាល់ ដល់ កសិករ ប្រហែល  ៣០,០០០ នាក់។ លោក Villarama បានបន្តថា ខេត្តចំនួន ៦៧ នៅតែវិលត្រឡប់ពីដំណាក់កាលផ្សេងៗគ្នានៃបាតុភូត El Nino ពោលគឺមានភាពស្ងួត និងគ្រោះរាំងស្ងួត។ លោកបានបន្ថែមថា ខេត្តចំនួន ៣០ នៃខេត្តទាំងនេះ នៅតែស្ថិតក្នុងដំណាក់កាលគ្រោះរាំងស្ងួតនៅឡើយ៕

Comments

Related posts