លោក Erdogan ប្រធានាធិបតីតួកគី លុបចោលផែនការទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-71

a6-70

អន្តរជាតិ៖ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានប្រកាសថា លោកបានលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដោយសារសង្គ្រាម "អមនុស្សធម៌" របស់ប្រទេសនេះ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ លោក Erdogan បានប្រាប់តំណាងគណបក្សកាន់អំណាចនៅក្នុងសភាថា "យើងមានគម្រោងទៅអ៊ីស្រាអែល ប៉ុន្តែវាត្រូវបានលុបចោលវិញ"។ ទំនាក់ទំនងរបស់ទីក្រុងអង់ការ៉ា ជាមួយអ៊ីស្រាអែលត្រូវបានជាប់គាំងដោយសារតែការវាយឆ្មក់របស់អ៊ីស្រាអែលលើកប៉ាល់តួកគី ដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាដែលបានសម្លាប់ជនស៊ីវិល ១០ នាក់កាលពីឆ្នាំ ២០១០។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីខែមុន លោក Erdogan បានជួបជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដោយបានបង្ហាញពីភាពប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគី ជាមួយការសម្រេចចិត្តក្នុងការតែងតាំងឯកអគ្គរដ្ឋទូតឡើងវិញ។ គួរបញ្ចាក់ថា កាលពីថ្ងៃអង្គារ លោកបានចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងមានអាសនៈអចិន្ត្រៃយ៍ ពីការឱនក្បាលចំពោះ "របបអ៊ីស្រាអែល"៕

Comments

Related posts