ប្រមុខការទូត EU៖ ការបំផ្លិចបំផ្លាញនៅហ្កាហ្សា គឺអាក្រក់ខ្លាំងជាងនៅអាល្លឺម៉ង់ អំឡុងសង្រ្គាមលោកលើកទី២

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_4828

IMG_4833

អន្តរជាតិ៖ លោក Josep Borrell ប្រមុខការទូតសហភាពអឺរ៉ុប (EU) បាននិយាយថា ស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា គឺជាគ្រោះហន្តរាយដ៏ធ្ងន់ធ្ងរមួយដែលវិសាលភាពនៃការបំផ្លាញមានទំហំធំជាងការបំផ្លិចបំផ្លាញដែលអាលឺ្លម៉ង់ធ្លាប់បានជួបប្រទះអំឡុងសង្រ្គាមលោកលើកទី២ ទៅទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Josep Borrell ធ្វើការកត់សម្គាល់បែបនេះក្រោយដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ។ បើតាមលោក Borrell ការឆ្លើយតបដោយយោធារបស់អ៉ីស្រាអែលទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ បានបណ្ដាលឱ្យជនស៊ីវិលជាច្រើនបានស្លាប់ និងរងរបួស។ ប្រមុខការទូតសហភាពអឺរ៉ុបរូបនេះក៏បានសង្កត់ធ្ងនដែរថាខណៈសហភាពអឺរ៉ុបចាត់ទុកការវាយប្រហាររបស់ក្រុមហាម៉ាសជាអំពើភេរវកម្ម លោកផ្ទាល់ក៏បានមើលឃើញដែរថាប្រតិបត្តិការយោធារបស់អ៉ីស្រាអែលគឺជ្រុលហួសហេតុ ដោយសារតែការស្លាប់របស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ "ការបំផ្លិចបំផ្លាញអគារក្នុងតំបន់ហ្កាហ្សា គឺមានវិសាលភាពធំធេងជាងការបំផ្លិចបំផ្លាញទីក្រុងនានាដែលអាល្លឺម៉ង់បានជួបប្រទះអំឡុងសង្រ្គាមលោកលើកទី២ទៅទៀត"៕

Comments

Related posts