ក្រុមហ៊ុនផលិតរថយន្ត EV VinFast របស់វៀតណាមនឹងវិនិយោគ ១,២ ពាន់លានដុល្លារនៅឥណ្ឌូនេស៊ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b8-15

b7-20

អន្តរជាតិ៖ បើយោងតាមលោក Moeldoko ប្រធានបុគ្គលិករបស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់វៀតណាម VinFast គ្រោងនឹងសាងសង់រោងចក្រ មួយដែលមានដើមទុនវិនិយោគ ១,២ ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Moeldoko បានប្រាប់សន្និសីទ សារព័ត៌មានថា ការសាងសង់នឹងចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន យ៉ាងណាមិញលោក មិន បានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីផែនការនេះទេ។ Vinfast គឺជាក្រុមហ៊ុនផលិតរថយន្ត EV ធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងរថយន្តរបស់ខ្លួនបាននាំចេញទៅកាន់អឺរ៉ុប និងអាមេរិក ដោយបន្ថែមការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី អាចជួយបង្កើតប្រព័ន្ធអេកូឡូស៊ី EV នៅក្នុងប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា នៅដើមខែកញ្ញា មេដឹកនាំ Vinfast បានជួបជាមួយលោក Zulkifli Hasan រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី ដែលបានសន្យាជួយ សម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតរថយន្តនេះ។ លោក Kukuh Kumara អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មរថយន្តឥណ្ឌូនេស៊ី (Gaikindo) បាននិយាយថា Vinfast បានពិភាក្សា និង បង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការចូលរួមសមាគមនេះ។ លោកបន្តថា ក្រុមហ៊ុនកំពុងបំពេញនីតិវិធីចាំបាច់   ជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី មុនពេលចូលទីផ្សាររថយន្តរបស់ប្រទេសនេះជាផ្លូវការ៕

Comments

Related posts