សោម ពិសិដ្ឋ ឈ្នះជើងខ្លាំងថៃExtra ខណ:ផាន់ សុផាតនិងសោមវិឆ័យ ចាញ់ថៃ

 

វិទ្យុជាតិកម្ពុជា

a25-51

a20-72

a26-50

a21-74

a22-65

a23-59

a24-57

    សោម ពិសិដ្ឋ   អ្នកប្រដាល់គុនខ្មែរកម្ពុជា របស់ក្លិបពន្លឺវិបុល បានវាយឈ្នះ
អ្នកប្រដាល់ជើងខ្លាំងថៃExtra នៅក្នុងការជួបប្រកួតគ្នា កាលពីយប់ថ្ងៃទី ៩ ខែមីនាឆ្នាំ២០២៤ លើសង្វៀនTV5 ។
    អ្នកប្រដាល់ជើងខ្លាំងខ្មែរនិងថៃ ពីររូបនេះជួបប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម ដោយវាយគ្នា៥ទឹកពេញ ហើយលទ្ធផលក្រោយបញ្ចប់ការប្រកួតនោះ គឺសោម ពិសិដ្ឋ ឈ្នះដោយពិន្ទុ ។
  Extraអ្នកប្រដាល់ថៃរូបនេះ មកប្រកួតនៅស្រុកខ្មែរដំបូង(ថ្ងៃទី១៣មករា ឆ្នាំ ២០២៤)ដោយឈ្នះអ្នកប្រដាល់កម្ពុជាយ៉េន ឌីណា ក្លិបហ្គាឡាក់ស៊ី ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមដោយពិន្ទុ។ តែមកលើកទី២នេះ ជួបសោម ពិសិដ្ឋ បានចាញ់កណ្តាប់ដៃពិសិដ្ឋ ។
  សោម ពិសិដ្ឋ គេមិនសូវជាមានឈ្មោះ បោះសម្លេងដូចយ៉េន ឌីណានោះទេ តែស្ថិតិប្រកួតរបស់គេច្រើនគួរសមដែរ គឺប្រកួតបានចំនួន១១៥ដង ឈ្នះ៧១ដងចាញ់៤២ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បាន២០ដង។ ឯអ្នកប្រដាល់ជើង ខ្លាំងថៃExtraវិញ មានប្រវត្តិប្រកួតចំនួន ១១២ដងឈ្នះ៩១ដងចាញ់១៨ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៩ដង។
   ផាន់ សុផាត ក្លិបនាគនាំសំណាង ដែល គេផ្គូផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Amy Salackchhai ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមនោះ បានវាយចាញ់ថៃដោយត្រូវថៃវ៉ៃសន្លប់ក្នុងទឹកទី២ ។
   Amy Salackchhai គេមានប្រវត្តិប្រកួតចំនួន៨៨ដងឈ្នះ៦៥ដងចាញ់២០ ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង។ចំពោះផាន់ សុផាតវិញមានប្រវត្តិប្រកួតចំនួន៧៥ដងឈ្នះ៥២ដងចាញ់២១ដងស្មើពិន្ទុ២ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៨ដង។
   សោម វិឆ័យ ក្លិបពន្លឺវិបុល ជើងខ្លាំងរបស់កម្ពុជា ប្រកួតលើកនេះជួបគ្រោះស៊យបានចាញ់ជើងខ្លាំងថៃChhuok Mongkhun ដោយសារគេប្រកួតខុសលក្ខខណ្ឌប្រកួត ដោយទាត់ត្រូវពងរបស់Mongkhun ធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះ ឈឺចុកអួលខ្លាំងមិនអាចបន្តការប្រកួតទៀតបាន ។ ដូច្នេះលទ្ធ ផលត្រូវទៅលើថៃជាអ្នកឈ្នះ ។
  សោម វិឆ័យ ជាអ្នកប្រដាល់ជើងខ្លាំងដែ លមានទម្ងន់ជើងខ្លាំងនិងមានប្រវត្តិប្រកួតចំនួន១៥៩ដងឈ្នះ១០៨ដងចាញ់៤៤ ដងស្មើពិន្ទុ៧ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង។ រីឯ Chhuok Mongkhun
វិញគេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ ៦៦ដងចាញ់១៩ដងស្មើពិន្ទុ១ដងវាយគូប្រកួតឲ្យដួលសន្លប់បាន១៦ដង។

   ចំពោះ ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ នៅ វ៉ាន់ថង ក្លិបមេសថ្ងកប្រកួត ឈ្នះឌឿនសុខលីម ក្លិបនាគនាំសំណាងក្នុងទឹកទី២ ។ ហើយខុន សីហា ក្លិបនាគនាំសំណាង ប្រកួតសៀវ ង៉ុយ ក្លិបទំរីងគុនខ្មែរ ក្នុងទឹកទី៤ ក្នុងការជួបប្រកួតគ្នាប្រភេទទម្ងន់៦០គីឡូក្រាម ៕

Comments

Related posts