ក្នុងឆ្នាំ ២០២៣ FDI របស់ឥណ្ឌូនេស៊ីកើនឡើង ១៣,៧%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a14-103

a13-111

អន្តរជាតិ៖ ក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសនេះក្នុងឆ្នាំ ២០២៣ មានចំនួនសរុបប្រហែល ៧៤៤ ពាន់ពាន់លានរូពៀ (ប្រហែល ៤៧ ពាន់លានដុល្លារ) ដោយខ្ពស់ជាងឆ្នាំ ២០២២ ចំនួន ១៣,៧ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមក្រសួង ការវិនិយោគភាគច្រើនកាលពីឆ្នាំមុនមាននៅក្នុងឧស្សាហកម្មលោហៈ ការដឹកជញ្ជូន ឃ្លាំង សារធាតុគីមី ឱសថស្ថាន ទូរគមនាគមន៍ ការជីកយករ៉ែ ម្សៅ និងក្រដាស។ គេក៏បាននិយាយថា អ្នកវិនិយោគបរទេសធំជាងគេសម្រាប់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២៣ គឺសិង្ហបុរីដែលមាន ១៥,៤ ពាន់លានដុល្លារអាមេរិក៕

Comments

Related posts