ក្រុមពលរដ្ឋជប៉ុនតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូល G7 នាពេលខាងមុខនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា

ក្រុមពលរដ្ឋជប៉ុនតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូល G7 នាពេលខាងមុខនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា

វិទ្យុជាតិកម្ពុជា៖  កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ពលរដ្ឋជប៉ុនរាប់រយនាក់បានដើរតាមផ្លូវក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុនកាលពីចុងសប្តាហ៍ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូលក្រុមប្រាំពីរ (G7) នាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយ​របស់សារព័ត៌មាន Xinhua។

ការតវ៉ាក៏នឹងធ្វើឡើងនៅតាមដងផ្លូវនៅថ្ងៃអាទិត្យ ដោយចាប់ផ្តើមនៅឧទ្យាន Hiroshima Peace Memorial Park ដែលជាកន្លែងគ្រាប់បែកបរមាណូមួយ​ត្រូវបានទម្លាក់ដោយ​សហរដ្ឋ​អាមេរិក​នៅចុងបញ្ចប់នៃ​សង្គ្រាម​លោកលើក​ទីពីរ។

ពលរដ្ឋប្រមាណ ២០០នាក់ កាន់បដាដែលអានថា "គ្មាន G7" (No G7) និង "គ្មានសង្គ្រាម" (No War) បានប្រមូលផ្តុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចប្រជុំកំពូល G7 កាលពីថ្ងៃសៅរ៍ ខណៈដែលលោក Fumio Kishida​ នាយករដ្ឋមន្រ្តីជប៉ុនបានទៅទស្សនាទីក្រុងនេះ ដើម្បីពិនិត្យទីកន្លែងដែលទាក់ទងនឹងកិច្ចប្រជុំកំពូល។

លោក Tanaka ដែលជាសាស្ត្រាចារ្យកិត្តិយសនៅសាកលវិទ្យាល័យ Hiroshima City បាននិយាយថា "ឥឡូវនេះប្រទេសជប៉ុនកំពុងប្រើនយោបាយ Hiroshima ដែលជាទីតាំងនៃការទម្លាក់គ្រាប់បែកបរមាណូ ដើម្បីរៀប​ចំកិច្ច​ប្រជុំកំ​ពូល G7។

យោងតាមការប្រកាសរបស់ក្រុម កិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ស្វែងរកការជំរុញសម្ព័ន្ធភាពយោធាក្រោមឈ្មោះសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ G7 មានសហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ កាណាដា និងជប៉ុន។ កិច្ចប្រជុំកំពូលមេដឹកនាំ G7 នៅឆ្នាំនេះនឹងធ្វើជាប្រធានដោយប្រទេសជប៉ុននៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៅថ្ងៃទី ១៩-២១ ខែឧសភា៕

photo_2023-05-15_17-31-29

photo_2023-05-15_17-31-23

photo_2023-05-15_17-31-18

Comments

Related posts