កូរ៉េខាងជើង ហៅក្រុមប្រទេស G7 ជាសំណល់នៃសង្រ្គាមត្រជាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a3-111

a4-107

a5-104

អន្តរជាតិ៖  នៅថ្ងៃអង្គារនេះកូរ៉េខាង ជើងបានរិះគន់ដោយចាត់ទុកក្រុមប្រទេស G7 គឺជាសំណល់នៃសង្រ្គាមត្រជាក់ដែលតែងតែបង្កជម្លោះ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងបានបំពានលើអធិបតេយ្យនៃប្រទេសដទៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តាមរយៈការស្រង់សម្ដីពីលោក Jo Chol Su ជាអគ្គនាយកនៃនាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ចំពោះអ្វីដែលលោកហៅថា ជាការនិយាយមួល បង្កាច់ពីសិទ្ធិស្វ័យការពារខ្លួន និងអធិបតេយ្យស្របច្បាប់របស់កូរ៉េខាងជើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយក្រោយជំនួបក្នុងទីក្រុងតូក្យូកាលពីសប្ដាហ៍មុន។ លោក Jo Chol Su បានកត់ សម្គាល់ថា G7 មិនមែនតំណាងឱ្យអន្តរជាតិទាំងមូលនោះទេ តែផ្ទុយ ទៅវិញ បានការពារផលប្រយោជន៍ប្រទេសមួយចំនួនតូច តួយ៉ាងដូច ជាការផ្ដល់អាវុធរបស់សហរដ្ឋអាមេ រិកទៅឱ្យអ៊ុយក្រែនដែលលោកចោទថា មានចេតនាបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់អឺរ៉ុប។ មន្ត្រីកូរ៉េ ខាងជើងរូបនេះក៏បានចោទប្រកាន់ដែរថា វ៉ាស៊ីនតោនកំពុងទាញយកប្រយោជន៍ និងញុះញង់ឱ្យមានការវាយប្រហារយោធាលើតំបន់ហ្គាហ្សា ខណៈធ្វើជាខែលការពារអំពើឃោរ ឃៅរបស់អ៉ីស្រាអែល។ គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍រិះគន់របស់កូរ៉េខាងជើង ធ្វើឡើងចំពេលដែលកូរ៉េខាងត្បូងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមួយដែលមានរដ្ឋជាសមាជិកទាំង ១៧ នៃទីបញ្ជាការ UN ចូលរួមដើម្បីពង្រឹងបទឈប់សង្រ្គាមកូរ៉េ៕

Comments

Related posts