កងទ័ពអ៉ីស្រាអែល៖ ប្រជាជនប៉ាឡេស្ទីនជាង ៨០០,០០០ នាក់ បានចាកចេញពីភាគខាងជើងក្នុងតំបន់ Gaza

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a10-51

a9-68

អន្តរជាតិ៖ លោក Jonathan Conricus អ្នកនាំពាក្យរបស់យោធាអ៉ីស្រាអែលបានឱ្យដឹងក្នុងសន្និសីទមួយថា ជនស៉ីវិលប៉ាឡេស្ទីនច្រើនជាង ៨០០,០០០ នាក់បានចាកចេញពីភាគខាងជើងតំបន់ Gaza ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Conricus បានកត់សម្គាល់ថា "យើងសប្បាយចិត្តដែលបានឃើញមនុស្សជាង ៨០ ម៉ឺននាក់ជម្លៀសខ្លួនចេញពីភាគខាងជើង"។ លោក Conricus បានបន្ថែមថា "ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ Gaza នៅតែបន្តឆ្លងកាត់តាមច្រកព្រំដែន Rafah ហើយមានអាហារ និងទឹក នៅក្នុងទីតាំងភាគខាងត្បូងនៃតំបន់នោះ។ យើងនឹងបង្កើនការសម្របសម្រួលលើការផ្តល់ជំនួយបន្ថែមទៀតនៅថ្ងៃខាងមុខ"។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែតុលា អ៉ីស្រាអែលបានជូនដំណឹងដល់អង្គការសហប្រជាជាតិ (UN) ថា ប្រជាជនប៉ាឡេស្ទីនចំនួន ១,១ លាននាក់ គួរតែផ្លាស់ទីលំនៅទៅកាន់ភាគខាងត្បូងនៃតំបន់ Gaza ក្នុងរយៈពេល ២៤ ម៉ោង។ កងទ័ពអ៉ីស្រាអែលបាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាសកំពុងលាក់ខ្លួនក្នុងផ្លូវរូងក្រោមដីនៅពីក្រោមអគារដែលជនស៉ីវិលរស់នៅ។ ក្រុមហាម៉ាសបានជំរុញដល់ប្រជាជននៅតំបន់ Gaza កុំអើពើនឹងការអំពាវនាវរបស់អ៉ីស្រាអែល ហើយស្នើ UN ចាត់វិធានការ ដើម្បីការពារប្រជាជនពីការបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ៕

Comments

Related posts