នាយករដ្ឋមន្ត្រីវៀតណាមកំណត់គោលដៅកំណើន GDP លើសពី ៥% ក្នុងឆ្នាំ ២០២៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a11-36

a13-27

a12-34

អន្តរជាតិ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបាននិយាយថា ប្រទេសវៀតណាមបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) លើសពី ៥ ភាគរយនៅឆ្នាំ ២០២៣ ជាមួយ នឹង អត្រាអតិផរណាពី ៣,៥ ទៅ ៤ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក បាន  ថ្លែងពី របាយការណ៍ របស់ រដ្ឋាភិបាល ក្នុង សម័យ ប្រជុំ ពេញអង្គ លើក ទី ៦  នៃ រដ្ឋសភា វៀតណាម នីតិកាល ទី ១៥  ដែល បាន បើក នៅ ក្នុង រដ្ឋធានី ហាណូយ កាលពី ថ្ងៃ ចន្ទ។ យោងតាមរបាយការណ៍អត្រាកំណើន GDP គោលដៅចន្លោះពី ៦ ទៅ ៦,៥ភាគរយសម្រាប់ឆ្នាំ ២០២៤ ត្រូវបានស្នើឡើងដោយរដ្ឋាភិបាលវៀតណាម។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ នៅឆ្នាំ ២០២៤ ត្រូវបានកំណត់ឱ្យឡើងដល់ ៤,៧០០ ទៅ ៤,៧៣០ ដុល្លារអាមេរិក។ រដ្ឋាភិបាលវៀតណាមក៏បានកំណត់គោលដៅក្នុងការគ្រប់គ្រងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងរង្វង់ពី ៤ ទៅ ៤,៥ភាគរយក្នុងឆ្នាំ ២០២៤។ សម័យប្រជុំលើកទី៦ នឹងធ្វើឡើងជាពីរដំណាក់កាល ដោយលើកទីមួយមានរយៈពេលរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា និងលើកទី២ នៅថ្ងៃទី២០-២៨ ខែវិច្ឆិកា។ សភា វៀតណាមគ្រោង នឹង ពិចារណា និង បោះឆ្នោត លើ សេចក្តីព្រាងច្បាប់ ចំនួន ៩ និង សេចក្តីព្រាង សេចក្តីសម្រេច មួយ ។ សេចក្តីព្រាងច្បាប់ចំនួនប្រាំបីផ្សេងទៀត ក៏នឹងត្រូវយកមកពិចារណាផងដែរ៕

Comments

Related posts