ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី"ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT E-Administration)"

វិទ្យុជាតិកម្ពុជា៖

a35-24

a29-41

a34-29

a30-40

a31-31

a32-28

a33-31

a36-21

a26-62

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៤ លោក ស៊ន សារុន អភិបាលរង នៃគណៈអភិបាល ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី"ពន្ធលើអចលន ទ្រព្យ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលន ទ្រព្យ និងកម្មវិធីរដ្ឋបាលអេឡិចត្រូ និកពន្ធដារ "(GDT E-Admini stration)" ដោយមានការចូលរួមពីសំណាក់លោក អ៊ឹង តិចណិញ ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីនៃសាខាពន្ធដារខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាខាពន្ធដារ ខេត្តមណ្ឌលគិរី។
    លោក ស៊ន សារុន អភិបាលរង ខេត្ត មានប្រសាសន៍ថា ការបើកសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យអង្គភាពស្ថាប័ន សហគ្រាស និងអ្នកជាប់ពន្ធទាំងអស់ យល់ដឹងកាន់តែច្បាស់ ពិសេសទាក់ទងនឹងវឌ្ឍនភាពការងារថ្មីៗ និងវិធានការនានាដែលបានដាក់ចេញ និងដាក់ឱ្យអនុវត្តនាពេលបច្ចុប្បន្ននេះ ដែលជាប្រយោជន៍ដ៏សំខាន់ សម្រាប់ការងារទាក់ទងជាមួយពន្ធដារ ក៏ដូចសាខាពន្ធដារខេត្ត។ លោក បានជំរុញ និងលើកទឹកចិត្តអង្គសិក្ខាសាលាទាំងមូល ចូលរួមលើកជាមតិយោបល់ សំណួរពាក់ព័ន្ធ ដើម្បីផ្តល់ធាតុចូលបន្ថែម និងស្រូបយកចំណេះដឹង ចំណេះធ្វើ  និងបទពិសោធន៍ អនុវត្ត សម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ លោក អភិបាលរងខេត្ត សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងយល់កាន់តែច្បាស់នូវការបង់ពន្ធលើអចលនទ្រព្យ នីតិវិធីក្នុងការដាក់ឯកសារប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងកម្មវិធីថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការដាក់ឯកសារតាមអនឡាញ(online) ដែលសមិទ្ធផលថ្មីមួយរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងសម័យសេដ្ឋកិច្ចឌីជីថលនេះ។
   លោក អ៊ឹង តិចណិញ ប្រធានសា ខាពន្ធដារខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការរៀបចំសិក្ខាសាលានាពេលនេះ ក្នុងគោលបំណងផ្សព្វ ផ្សាយអំពីកម្មវិធីថ្មីមួយ ដែលនាយកដ្ឋានពន្ធដារ បានបង្កើតឡើងជាកំណែទម្រង់ស៊ីជម្រៅដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពស្ថាប័ន សហគ្រាស និងអ្នកជាប់ ពន្ធ ក្នុងការដាក់ឯកសារពុំចាំបាច់ជួបជាមួយមន្ត្រីពន្ធដារ ឬមកអង្គភាពផ្ទាល់ ក៏ដូចជារួមចំណែកកាត់បន្ថយចំណាយ ជូនអង្គភាព ស្ថាប័ន សហគ្រាស និងអ្នកជាប់ ពន្ធផងដែរ ព្រមទាំងកាន់តែជ្រួត ជ្រាបកាន់តែច្បាស់ ស្តីពីការដាក់ឯកសារតាមកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT E-Administration) រួមទាំងបានយល់ដឹងស្តីពីពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ៕ ស៉ីផុន ហ៊ុងគ្រី

Comments

Related posts