អាជ្ញាធរជាតិអប្សរា រួមជាស្ថាប័ន GIZ អាល្លឺម៉ង់ ផ្តល់វគ្គបណ្ដុះ បណ្ដាលជំនាញអភិរក្សថ្ម និងការអបអរសាទរខួប១៥ឆ្នាំ នៃទំនាក់ ទំនងរបស់ស្ថាប័នទាំងពីរលើទឹកដីអង្គរ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

a11-83

a7-125

a8-114

a9-105

a10-81

MC. អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បានបន្តផ្តល់វគ្គបណ្តុះបណ្តាលជំនាញព្យាបាល
និងអភិរក្សថ្ម ដល់សិក្ខាកាមខ្មែរចំនួន២០រូប នៅប្រាសាទបន្ទាយ សំរែ អស់រយៈពេលពាក់កណ្តាលឆ្នាំមកហើយ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ចង់ឱ្យយុវជនខ្មែរក្លាយជាអ្នកជំនាញជំនាន់ថ្មី នៅតាមការដ្ឋានជួសជុលប្រាសាទបុរាណនានា នៅក្នុងរមណីយដ្ឋានអង្គរទៅថ្ងៃអនាគត។
លោក ឡុង ណារី ប្រធានក្រុម ការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាមានប្រសាសន៍ថា គម្រោងបង្រៀនអភិរក្សថ្មនៅក្នុងតំបន់អង្គរ មានរយៈពេល២ឆ្នាំកន្លះ មកដល់បច្ចុប្បន្ន អនុវត្តបានពាក់កណ្តាលឆ្នាំមកហើយ។ លោកថា ការបណ្ដុះ បណ្ដាលជំនាញអភិរក្សថ្ម មាន១៣ វគ្គ ដែលផ្តោតសំខាន់លើការងារជួសជុល ការឈ្វេងយល់ពីកំណកំណើតថ្ម យល់ដឹងអំពីការខូចខាតរបស់ថ្ម ដោយសារកត្តាអ្វីខ្លះ? វិភាគទៅលើជំងឺរបស់ថ្ម និងសិក្សាអំពីវត្ថុធាតុដើម និងវិធីសាស្ត្រព្យាបាលជាដើម។
ចំណែក កញ្ញា Helen Jacobsen គ្រូបង្រៀនជនជាតិអាល្លឺម៉ង់ ឱ្យដឹងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ អង្គការGIZ បានបណ្ដុះបណ្ដាលយុវជនខ្មែរ លើជំនាញព្យាបាលនិងអភិរក្សថ្ម បាន ប្រមាន៤០នាក់មកហើយ។ កញ្ញា Helen សំដែងការសប្បាយចិត្តដែលបានចូលរួមបណ្ដុះបណ្ដាលយុវជនខ្មែរ ឱ្យក្លាយជាអ្នកជំនាញសម្រាប់បន្តវេនក្នុងការអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។
 ខ្ញុំសង្ឃឹមពួកគេឈប់កម្មវិធីនេះ ពួកគេមានបទពិសោធន៍ច្រើន និងអាជ្ញាធរជាតិអប្សរានិយាយទៅពួកគេយល់ និងពួកគេអត់ត្រូវការមនុស្សផ្សេងទៀតធ្វើ ពួកគេមានបទពិសោធន៍ច្រើន ពួកគេយល់ ពួកគេមានបទពិសោធន៍អាចធ្វើខ្លួនឯង អត់ត្រូវការមនុស្សមកពីបរទេស។
អ្នកជំនាញ អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ មានក្តីសង្ឃឹមថា នៅពេល១០ឆ្នាំខាងមុខទៀត អាជ្ញាធរជាតិអប្សរា នឹងមានអ្នកជំនាញផ្នែកព្យាបាលនិងអភិរក្សថ្ម កើនឡើង ដែលនឹងធ្វើឱ្យការងារអភិរក្ស និងជួសជុលប្រាសាទបុរាណនានាដោយខ្មែរខ្លួនឯង ពុំចាំបាច់ពឹងផ្អែកលើអ្នកជំនាញបរទេសទៀតឡើយ៕

Comments

Related posts