ប្រទេសឥណ្ឌូនេស៊ីដែលជាអ្នកគាំទ្រយូរមកហើយចំពោះបុព្វហេតុប៉ាឡេស្ទីន អំពាវនាវឱ្យបញ្ចប់អំពើហិង្សារវាងអ៊ីស្រាអែលនិងក្រុម Hamas

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9533

IMG_9534

IMG_9535

IMG_9536

 

អន្តរជាតិ៖ ឥណ្ឌូនេស៊ីដែលជាប្រទេសបានផ្តល់ការគាំទ្រយូរមកហើយចំពោះបុព្វហេតុប៉ាឡេស្ទីន បានចេញសេចក្តីថ្លែងការណ៍នាថ្ងៃអាទិត្យថា ខ្លួនមានក្តីកង្វល់យ៉ាងខ្លាំងអំពីការផ្ទុះភាពតានតឹងខ្លាំង រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ហើយបានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាដែលបានកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ីបាននិយាយថា "ប្រទេសឥណ្ឌូនេស៊ី មានក្តីបារម្ភយ៉ាងខ្លាំងជុំវិញស្ថានការណ៍កើនឡើងភាពតានតឹងភ្លាមៗ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ឥណ្ឌូនេស៊ីសូមទទូចឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សាដើម្បីចៀសវាងមនុស្សស្លាប់ច្រើននាក់ថែមទៀត"។ ឥណ្ឌូនេស៊ីជាប្រទេសមានប្រជាជនច្រើនជាងគេដែលមានអ្នកកាន់សាសនាអ៊ីស្លាមរស់នៅភាគច្រើន។ តាំងពីដើមមកឥណ្ឌូនេស៊ីបានផ្តល់សំឡេងគាំទ្រជាប់ជានិច្ចសម្រាប់កិច្ចប្រឹងប្រែងតស៊ូរបស់ប៉ាឡេស្ទីន ដែលចង់ទទួលបានឯករាជ្យ។ ក្នុងសេចក្តីថ្លែងការណ៍ខាងលើ ទីក្រុងហ្សាការតាបានលើកឡើងថា "ដើមចមនៃជម្លោះរវាងភាគីទាំងពីរ តួយ៉ាងដូចជាការត្រួតត្រាលើដែនដីប៉ាឡេស្ទីនដោយអ៊ីស្រាអែល ចាំបាច់ត្រូវតែដោះស្រាយដោយអនុលោមតាមប៉ារ៉ាម៉ែត្រនានាដែលត្រូវបានព្រមព្រៀងដោយអង្គការសហប្រជាជាតិ"៕

Comments

Related posts