ប្រធាន IAEA នឹងជួបពិភាក្សាជាមួយលោក ពូទីន ស្តីពីបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhya

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3110

IMG_3113

អន្តរជាតិ៖ កាលពីថ្ងៃអង្គារលោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីសម្រាប់កិច្ចពិភាក្សាជុំថ្មីជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីដើម្បីពិភាក្សាអំពី "ស្ថានភាពប្រតិបត្តិការនាពេលអនាគត" នៃរោងចក្រនុយក្លេអ៊ែរ Zaporizhya ដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប បានស្ថិតនៅចំណុចកណ្តាលនៃការប្រយុទ្ធគ្នាចាប់តាំងពីកងកម្លាំងរុស្ស៊ីបានកាន់កាប់នៅក្នុងខែមីនាឆ្នាំ ២០២២ ដោយទាំងទីក្រុងម៉ូស្គូ និងទីក្រុងគៀវបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបង្កហានីភ័យដល់រោងចក្រនេះ។ លោក Grossi បានជួបជាមួយលោក Putin ចុងក្រោយបង្អស់ ដើម្បីពិភាក្សាអំពីបញ្ហាសុវត្ថិភាពទាក់ទងនឹងរោងចក្រនុយក្លេអ៊ែរ Zaporizhya គឺនៅទីក្រុង St. Petersburg កាលពីខែតុលា ឆ្នាំ២០២២។ លោក Grossi ដែលជាប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានប្រាប់អ្នកយកព័ត៌មានថា "ខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងរក្សាការសន្ទនាកម្រិតខ្ពស់នេះជាមួយភាគីសង្គ្រាមទាំងពីរ"។ លោកបាននិយាយថា លោកសង្ឃឹមថានឹងពិភាក្សាអំពី "ចំណុចបច្ចេកទេស" ជាមួយលោកពូទីន ហើយសិក្សាអំពី "ផែនការ" សម្រាប់រោងចក្រនេះ៕

Comments

Related posts