ប្រទេសឥណ្ឌូនេស៊ីជំរុញឱ្យមានវិធានការតឹងរ៉ឹងនៅក្នុងប្រទេសបន្ទាប់ពីមានការឆ្លងរីករាលដាលច្រើន

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន

អន្តរជាតិ ៖ រដ្ឋមន្រ្តីក្រសួង សុខាភិបាលឥណ្ឌូណេស៊ីកំពុងដឹកនាំឱ្យមានការគ្រប់គ្រងតឹងរ៉ឹងជាងមុនពេលដែលករណីវីរុសមានការឆ្លងរីករាលដាលច្រើន។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែ មិថុនានេះ។

photo_2021-06-28_14-36-07
កាលពីថ្ងៃអាទិត្យប្រទេសនេះ បានប្រកាសនូវអត្រាឆ្លងករណីជំងឺកូវីដ-១៩ ខ្ពស់បំផុតប្រចាំថ្ងៃរបស់ខ្លួន ហើយក្នុងសប្តាហ៍មុនមានមនុស្សចំនួន ២១,៣៤២ នាក់ត្រូវបានបញ្ជាក់ថា មានវិជ្ជមានដែលស្មើនឹងមួយភាគបួននៃអ្នកដែលបានធ្វើតេស្ត។ប្រភពមួយបាននិយាយប្រាប់រ៉យទ័រ ថា រដ្ឋមន្រ្តីក្រសួងសុខាភិ បាលលោក Budi Gunadi Sadikin បានជំរុញឱ្យមានវិធានការរឹតត្បិតក្នុងសង្គមឱ្យខ្លាំងប៉ុន្តែត្រូវបានគេបដិសេធហើយការប្រជុំរបស់រដ្ឋាភិ បាលស្តីពីបញ្ហានេះ នឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ។ដោយលើកឡើងពីតម្រូវការដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនប្រទេសឥណ្ឌូនេស៊ីបានច្រានចោលនូវការបិទប្រទេស ។

photo_2021-06-28_14-36-06

កាលពីសប្តាហ៍មុនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Airlangga Hartarto បានហាមឃាត់សកម្មភាពសាសនានៅតាមទីសក្ការៈបូជា សាលារៀនត្រូវបិទទ្វារ កន្លែងកំសាន្ត ហាងកាហ្វេនិងផ្សារទំនើបឱ្យដំណើរការ តែ ២៥ភាគរយ នៅក្នុងតំបន់ក្រហមសម្រាប់រយៈពេល២ សប្តាហ៍។
    កាលពីថ្ងៃសុក្ររដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រកាសផែនការផ្តល់គ្រែមន្ទីរពេទ្យចំនួន ៧០០០ បន្ថែមទៀតនៅហ្សាការតាដើម្បីផ្តល់ដល់អ្នកជំងឺកូវីដ-១៩៕

Comments

Related posts